- Monday, 19 March 2012 12:07
នៅចំណុចផ្លូវប្រសព្វគ្នាមួយកន្លែង ក្នុងទីក្រុង Zhengzhou ចិន រថយន្ត Bus ធុនតូច ពណ៌ស ១គ្រឿង បានប្រលះគ្នាជាមួយរថយន្តស៊េរីទំនើបពណ៌ខ្មៅ ១គ្រឿងទៀត នៅវេលាម៉ោង ២ និង ៣៥នាទី ល្ងាចថ្ងៃទី១៥ មីនា ២០១២។
ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះ បានបណ្តាលឲ្យអា Bus ត្រូវក្រឡាប់ និងកំពិតចំហៀងផ្នែកខាងមុខ រីឯអ្នកបើកបរត្រូវជាប់គាំងខាងក្នុង ហើយត្រូវបានអ្នកជួយសង្គ្រោះ ធ្វើការវាយបំបែកកញ្ចក់កាប៊ីនខាងមុខ ដើម្បីទាញអ្នកបើកបររូបនោះចេញ។ ចំណែកឯរថយន្តស៊េរីទំនើបនោះវិញ បានឆេះខ្លោចផ្នែកខាងមុខ ដោយសារធ្លាយប្រេងខណៈពេលបុកគ្នា។
ទោះជាយ៉ាងណា របាយការណ៍ព័ត៌មាន ពុំបានបញ្ជាក់ថា មានអ្នកស្លាប់ ឬ រងរបួសធ្ងន់ធ្ងរនោះទេ៕