អ្នកបើកបរតាក់ស៊ី​ម្នាក់​នៅប្រទេសថៃ ឈ្មោះ Saksri អាយុ ៥៦ឆ្នាំ បាននាំ​យក​កាតាប​​​ដែលមាន​មាស​​ទម្ងន់​ ៨​,២ គីឡូក្រាម (ប្រហែល ​១៣ លានបាត) ប្រគល់​ឲ្យ​ភ្ញៀវ​ដែល​ភ្លេច​ក្នុងរយន្ត​របស់ខ្លួន។

អ្នកបើបរតាក់ស៊ី (ស្តាំ) ត្រូវបាន​លោក​ Akekarat កាដូខ្សែក នៅថ្ងៃទី១៦ មីនា
អ្នកបើកបរ​តាក់ស៊ី Kaseekaew បានប្រាប់​ប៉ូលីសថា លោក​មានការខ្វាយខ្វល់​យ៉ាងខ្លាំង​ គ្រាដែល​ឃើញ​កាតាបមួយ ដាក់​គ្រឿងអលង្កា ១០ ប្រអប់ ដែល​ជារបស់ភ្ញៀវម្នាក់​ នៅបាងកក ភ្លេច កាលពីល្ងាចថ្ងៃទី១៤ មីនា។

បន្ទាប់មក​ លោកក៏​បានពឹង​មិត្តភ័ក្តិ​សួរនៅស្ថានីយ៍វិទ្យុ FM91 របស់ប៉ូលីស​ ដើម្បី​ជូនព័ត៌មាន​អំពី​រឿង​ហេតុ និង​ជួយ​រកម្ចាស់​ដើម។

នៅថ្ងៃទី១៥ មីនា អ្នកជិតដិតម្នាក់​របស់​អ្នកបើកបរតាក់ស៊ី​ Saksri បាន​ឲ្យដឹងថា បានដឹង​ព័ត៌មាន​ទាក់ទង​ដល់ម្ចាស់​មាសនេះ តាមទូរទស្សន៍។

លោក Akekarat ដែល​ជាអាជីវករ​មាស​ បានកាដូឲ្យលោក Saksri នូវខ្សែកមាស ២ខ្សែ និងលុយ​ ៥០០.០០០ បាត។

លោក Akekarat អាយុ ៦០ឆ្នាំ បានប្រាប់ថា លោក​បានរាយការណ៍​ឲ្យប៉ូលីសថា បានភ្លេច​កាតាប​ដាក់មាសទម្ងន់ ៨,២ គីឡូក្រាម លើតាក់ស៊ី​មួយ តែមិនបាន​ចាំលេខ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post