Friday, 23 March 2012 02:16
តាមប្រភពព័ត៌មានស៊ីនហួរ បាន រាយការណ៍ថាកាលពីថ្ងៃទី ២២ ខែមីនា  លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ហ្គាយអៅ  បានប្រកាសថាខ្មាន់កាំភ្លើងឈ្មោះ  មហាម៉េដ ម៉ីឡាហ៊ី ដែលបានបាញ់ប្រហារទៅ លើហ្វូងសិស្ស សាលាជនជាតិជីហ្វ មួយនៅទីក្រុងទូលូនោះ ត្រូវបានប៉ូលិសបារាំងបាញ់ស្លាប់ ក្រោយពីបរាជ័យក្នុងការចរចា ។
      តាមព័ត៌មានបានឱ្យដឹងនាវេលាម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ២២ ខែមីនា ក្រោយពីខ្មាន់កាំភ្លើងរូបនេះ បដិសេធការសុំចុះចូលនោះទើបប៉ូលិសវាយសម្រុកចូលក្នុងបន្ទប់ដែលគេស្នាក់នៅ ។ តែឃាតករូបនេះបានលោតចេញ ពីបង្អួចនៃបន្ទប់ទឹក ព្រមទាំងបាញ់ប្រហារមកលើ ពួកប៉ូលិសឱ្យរបួស ២ នាក់ ។ ទីបំផុតក្នុងសិទ្ធិការពារខ្លួនទើបប៉ូលិស បាញ់ស្រោចមកលើខ្មាន់កាំភ្លើងរូបនេះរហូតដល់ស្លាប់ ។
      * តើមហាមេដ ម៉ីឡាហ៊ី ជានរណា ?
      មហាមេដ ម៉ីឡាហ៊ី មានដើមកំនើតកើតនៅទីក្រុងទូលូ នាខែតុលា ឆ្នាំ ១៩៨៨ ។ ជាយុវជនទំនើងម្នាក់ ព្រោះតាំងពីកុមារភាពរហូតមកដល់យុវវ័យ គេធ្លាប់ត្រូវបានប៉ូលិសចាប់ដាក់គុកជាង ១០ លើរួចមកហើយ ។
      ឆ្នាំ ២០០៨ ម៉ីឡាហ៊ី ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ១៨ ខែក្នុងបទប្រើអាវុធឆក់ប្លន់ ។
      ចាប់ពីឆ្នាំ ២០១០ ដល់ ២០១១ គេធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គីស្ថានចំនួន ២ លើក ព្រមទាំង ទទួលការហ្វឹកហាត់នៅក្នុងជំរុំ “មូលដ្ឋានអាល់កៃដា” ទៀតផង ។
      មុននេះ ម៉ីឡាហ៊ី ធ្លាប់ដាក់ពាក្យសុំចូលធ្វើកងទ័ពបារាំងចំនួន ២ លើកនៅឆ្នាំ ២០០៨ និង ២០១០ ។ តែដោយសារតែគេធ្លាប់ជាប់គុក និង ជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗជាច្រើននោះ ទើបទទួលការបរាជ័យ ។
      តាមប្រភពប៉ូលិសបារាំងបានឱ្យដឹងថា គេរកឃើញនៅក្នុងរថយន្ត ២ គ្រឿងរបស់ខ្មាន់កាំភ្លើង រូបនេះដោយនៅ ក្នុងរថយន្តនីមួយៗមានលាក់ទុកនូវកាំភ្លើងជាច្រើនដើម និង គ្រាប់រំសេវខ្លះ ៕
     
     
Comments ()

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post