ព្រះអង្គម្ចាស់​ក្សត្រី Kate តែង​បង្ហាញ​វត្តមាន​ដ៏សុក្រិត​ក្នុងសកម្ម​ភាព​ទាំងឡាយ​របស់​មហាក្សត្រ​។ ក្នុង​ពេលដែលព្រះ​អង្គម្ចាស់​ William ទៅបំពេញ​បេសកកម្ម​យោធា ៦ សប្តាហ៍នោះ ព្រះអង្គម្ចាស់ក្សត្រី​ Kate បានបំពេញ​ភារៈកិច្ច​ផ្សេង​របស់មហាក្សត្រ​អង់គ្លេស។
Kate ស្រស់ស្អាត​ជាមួយ​រ៉ូប​ពណ៌ទឹកប៊ិច ក្នុងជំនួប​ជាមួយ​កងការពារ​ Jrish នាទិវាបុណ្យ​ St-Patrick ដែលជា​សកម្មភាព​ប្រពៃណី​ត្រូវបាន​ចាប់ផ្តើម​ដោយមហាក្សត្រ​យានីអង់គ្លេស។
Kate អាចលេង​កីឡា​បានយ៉ាងល្អ។ ព្រះអង្គម្ចាស់ក្សត្រី​ បានបង្ហាញ​សមត្ថភាពកីឡារបស់ខ្លួន។
ព្រះអង្គម្ចាស់ក្សត្រី​ រួមនឹងព្រះអង្គម្ចាស់​ Charles ធ្វើវត្ថុសិប្បកម្ម​នៅបណ្តា​ល័យរូបភាព​ Dulwich នាទីក្រុងឡុង។
អមព្រះរាជដំណើរ​ជាមួយ​មហាក្សត្រ​យានី ElizabethII និង​ព្រះអង្គម្ចាស់​ក្សត្រី Camilla ក្នុងពិធីជប់លៀងតែមួយ នៅមណ្ឌល Piccadilly
ភ្លក់រសជាតិ​នំ​ជាមួយព្រះអង្គម្ចាស់​ក្សត្រី Camilla នៅហាង​ Fortnum និង Mason
Kate ក្នុងដំណើរ​ទស្សនា​ការិយាល័យ​វិចិត្រសិល្បៈរបស់​សាលាបឋមសិក្សា​ Rose Hill តំបន់​យ៉ាប់យឺន​ជាងគេ​នៅ Oxford។ ស្ថាបនិក​នៃការិយាល័យ​វិចិត្រសិល្បៈនេះ បានស្ងើច​សរសើរថា Kate ជា​ស្រ្តីវ័៏យក្មេង​ម្នាក់ ដែល​ឆ្លាតវៃ ឯករាជ្យ និង​ស្រេកឃ្លាន​ការបង្កើត​ភាពខុសប្លែកគ្នា។
Kate ទៅទស្សនា​អង្គការ​សប្បុរសធម៌​ជួយ​អ្នក​ញៀនស្រា ស្តារកាយសម្បទា​។
ញញឹម​យ៉ាងស្រស់ ពេល​ទៅទស្សនា​មន្ទីរពេទ្យ​កុមារ​ Alder Hey។
គ្រាដែលស្វាមី កំពុង​ធ្វើការ​នៅប្រជុំកោះ Fal Kland ព្រះអង្គម្ចាស់ក្សត្រី Kate ទៅទស្សនាអង្គការ​សប្បុរសធម៌ បណ្តាល័យ​រូបភាព​ជាតិ​ក្រុងឡុង៕



( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post