- Wednesday, 21 March 2012 11:0
ការរញ្ជួយដីខ្លាំងមួយ ក្នុងកំរិត ៧,៤ វិចទ័រ បានធ្វើឲ្យរង្គើរភាគខាងកើត និងខាងត្បូងប្រទេស Mexico កាលពីម្សិលមិញ ជាហេតុធ្វើឲ្យអគារតិចបំផុត ៦០ នៅកៀកស្នូលរញ្ជួយ និងស្ពានមួយ នៅរដ្ឋធានី បានបាក់ស្រុត។ មនុស្សម្នានាំគ្នារត់ចេញប្រសាចពីអគារការិយាល័យទាំងឡាយ ដោយខ្លាចបាក់សង្កត់។
តាមអភិបាលរដ្ឋ Guerrero លោក Angel Angairre ឲ្យដឹងថា មានអគារប្រមាណ ៥០០ បានរងការខូចខាតនៅរដ្ឋនេះ។


បើតាម នាយកស្ថាប័នរញ្ជួយដីរបស់ Mexico នោះនៅមានការរញ្ជួយ ៦ លើកទៀត ក្រោយខណៈពេលនេះ ព្រមទាំងព្យាករណ៍ថា នឹងមានការរញ្ជួយដី ១លើក ក្នុងរង្វង់ ២៤ ម៉ោង ខាងមុខនេះ តែវាមានកំរិត ៥,៣ វិចទ័រ។
ក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កូនស្រីប្រធានាធិបតីអាមេរិក អូបាម៉ា គឺនាង Malia Obama ដែលធ្វើដំណើរទេសចរណ៍តាមកម្មវិធីរបស់សាលានៅរដ្ឋ Oaxaca ភាគនារតី Mexico ឲ្យដឹងថា នាងមានសុវត្ថិភាពទេ។ បើតាមស្ថាប័ន USGS អាមេរិក នោះការរញ្ជួយដីនៅ Mexico គេអាចមានអារម្មណ៍ខ្លាំងដែរ នៅ Oaxaca៕




ដែលមានសណ្ឋាន “ផ្កាយ” ៣ជ្រុង។ លោកអ្នកអាចទទួលអារម្មណ៍រី... 
ពលរដ្ឋ និងបុក្គលិកការិយាល័យ នៅរដ្ឋធានី Mexico រត់ប្រសាចចេញមកតាមផ្លូវ
ស្ថាប័នសិក្សាភូកុម្ពសាស្រ្តអាមេរិក (USGS) ឲ្យដឹងថា ការរញ្ជួយដី ៧,៤ វិចទ័រ ហើយមានស្នូលរញ្ជួយចម្ងាយពីទីក្រុង Ometpec នៃរដ្ឋ Giuerrero ប្រមាណ ២៥ គីឡូម៉ែត្រ ប៉ែកខាងកើត។ តាមស្ថាប័ននេះដែរ ការរញ្ជួយដី បានកើតឡើងនៅវេលាម៉ោង ១២ និង ០៣ នាទី (ម៉ោងតំបន់) ហើយស្ថិតនៅក្នុងជម្រៅ ១៧,៥ គីឡូម៉ែត្រ។តាមអភិបាលរដ្ឋ Guerrero លោក Angel Angairre ឲ្យដឹងថា មានអគារប្រមាណ ៥០០ បានរងការខូចខាតនៅរដ្ឋនេះ។

ស្រ្តីម្នាក់កំពុងលួងលោមក្មេងៗ ដែលកំពុងតក់ស្លុត ក្រោយការរញ្ជួយដី

ការរញ្ជួយដីដំបូង ត្រូវបានប្រកាសថា ៧,៦ វិចទ័រ តែក្រោយមកថយចុះត្រឹម ៧,៤ វិចទ័រ
លោកអភិបាលរដ្ឋនៅបានឲ្យដឹងទៀតថាៈ ពុំមានរបាយការណ៍ពីការស្លាប់ របួស នៅ Guerrero ឬ រដ្ឋជាប់គ្នានេះទេ ប៉ុន្តែសមត្ថកិច្ចកំពុងត្រួតពិនិត្យមើលតាមសាលារៀន និងបណ្តាអាគារសាធារណៈ នៅជិតក្រុង Ometepec ។បើតាម នាយកស្ថាប័នរញ្ជួយដីរបស់ Mexico នោះនៅមានការរញ្ជួយ ៦ លើកទៀត ក្រោយខណៈពេលនេះ ព្រមទាំងព្យាករណ៍ថា នឹងមានការរញ្ជួយដី ១លើក ក្នុងរង្វង់ ២៤ ម៉ោង ខាងមុខនេះ តែវាមានកំរិត ៥,៣ វិចទ័រ។




MORE: