
ថ្ងៃច័ន្ទ ទី05 ខែមីនា ឆ្នាំ2012 ម៉ោង 09:48
រដ្ឋាភិបាលស៊ីរី បានឲ្យដឹងថា ទាហានបារាំង ១២០ នាក់ ស្ថិតក្នុងអង្គភាពមកជួយគាំទ្រដល់ទ័ពបះបោរនៅប្រទេសនេះ ត្រូវបានកងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតី Al-Assad ចាប់ខ្លួន។
កាលពីម្សិលមិញ ស៊ីរីបានដឹកសពអ្នកកាសែតអាមេរិកាំង ២នាក់ និង បារាំង ១នាក់ ដែលត្រូវបានសម្លាប់នៅទីក្រុង Homs
ព័ត៌មានត្រូវបានទម្លាយចេញ ក្រោយពេលដែលក្រុមបះបោរនៅស៊ីរី បានសារភាពជាមួយអ្នកយកព័ត៌មានថា នៅដើមសប្តាហ៍កន្លងមក បារាំង និងអាមេរិក បច្ចុប្បន្នកំពុងផ្គត់ផ្គង់កាំជ្រួចការពារដែនអាកាស រួមនឹងសព្វាវុធដទៃទៀត ឲ្យកម្លាំងប្រឆាំងនៅ
ស៊ីរី។
ស៊ីរីបានចាប់ខ្លួនពលទាហានទាំងនេះ នៅតំបន់ Zabadani បន្ទាប់ពីពួកគេវាយយកបានជាថ្មី នៅតំបន់សំខាន់មួយ ក្នុងទីក្រុង
Homs ដែលជាសមរភូមិក្តៅ នៃវិបត្តិប្រទេសនេះ។
ប្រទេសអឺរ៉ុបជាច្រើនថ្មីៗនេះ បានអំពាវនាវផ្តល់អាវុធ និងរូបភាពគាំទ្រផ្សេងទៀត ឲ្យទៅភាគីបះបោរនៅស៊ីរី។ ក៏មានពាក្យ
ចាចាមអារាម និងពត៌មានចារកម្មថា ទ័ពពិសេសក្រុមរបស់អង់គ្លេស ស្ថិតនៅលើទឹកដីស៊ីរី ជួយគាំទ្រផ្ទាល់ដល់ទ័ពបះបោរ។
មុននោះដែរ តាម AP អង្គការ SNC ត្រូវបានបង្កើតនៅក្រុងឡុង ហើយត្រូវបាន EU ទទួលស្គាល់ជាតំណាងពិតប្រាកដរបស់
ពលរដ្ឋស៊ីរី។ SNC ត្រូវបានបង្កើតឡើងតាមការអំពាវនាវរបស់ EU បំណងប្រមូលផ្តុំឯកភាពបណ្តាកងកម្លាំងបះបោរនៅស៊ីរី
ទៅជាកងកម្លាំងតែ១គត់ ដើម្បីត្រូវបាន EU គាំទ្រអាវុធ។
ព័ត៌មានថ្មីៗនេះ ធ្វើឲ្យគេនឹកភ្នក់ដល់អ្វីៗ ដែលធ្លាប់បានកើតឡើងនៅលីប៊ី។ ខណៈពេលផ្ទុះសង្គ្រាមដំបូង ពួកទាហានស្មោះត្រង់
ជាមួយលោក ហ្គាដាហ្វី ក៏បានចាប់ខ្លួនសមាជិក ៨នាក់ នៃក្រុមចារកម្មអង់គ្លេស ហើយក្រោយមក ពួកទាំងនេះ ត្រូវបានដោះ
លែង។
អ្វីៗដែកំពុងកើតឡើងថ្មីៗបំផុត ក្នុងវិបត្តិនៅស៊ីរី បង្ហាញឲ្យឃើញថា បច្ចឹមប្រទេសកំពុងតែអនុវត្តនូវជំហានទាំងឡាយ ដែល
បានធ្វើនៅលីប៊ី។
តាមតំណាងរាស្រ្តម្នាក់របស់លីបង់ ឲ្យដឹងថា នាយទាហានបារាំង ១៨នាក់ និងទាហានឆ័ត្រយោង ១០០ នាក់ ត្រូវបានចាប់ខ្លួន
ហើយនៅមានទាហានលីបង់ ៧០នាក់ ផ្សេងទៀត ដែលត្រូវចាប់ខ្លួនជាមួយគ្នានេះដែរ៕