នៅក្នុងថ្ងៃបោះឆ្នោតប្រធានាធិបតីរុស្ស៊ីម្សិលមិញនេះ មានក្រុមសកម្មជននារី ៣ នាក់ សញ្ជាតិអ៊ុយក្រែន បានបង្កភាពរញ៉េរញ៉ៃ
នៅមណ្ឌលបោះឆ្នោតមួយ ក្នុងក្រុងមូស្គូ ដែលជាកន្លែងលោក ពូទីន បោះឆ្នោត។

ក្រុមនារី ៣ នាក់ នេះ ស្រាប់តែដោះអាវចេញនៅកន្លែងបោះឆ្នោត។ លើខ្លួនពួកគេ មានការសរសេរនូវពាក្យពេចន៍ប្រឆាំងលោក
ពូទីន។

Click to download in FLV format (5.7MB)

លើដើមទ្រូងនាងៗទាំង ៣ នាក់ នេះ មានសរសេរអក្សរ “ខ្ញុំលួច ព្រោះពូទីន!”
អ្នកទាំង ៣ រត់សំដៅធុងឆ្នោត ឱបធុងឆ្នោត និងបង្កភាពចលាចលប្រមាណ ២០ នាទី ក្រោយពេលដែលលោក ពូទីន ចាកចេញ។
តាមសាក្សីដែលមានវត្តមាននៅទីនោះ នារីៗទាំងនេះ ប្រឹងឱបធុងឆ្នោត ដែលក្នុងនោះ មានសន្លឹកឆ្នោត ដែលលោក ពូទីន ទើប
ទំលាក់ចូល។
សវនាការមួយនៅតុលាការមូស្គូ បន្ទាប់មក បានពិន័យរដ្ឋបាល នាងៗទាំង ៣ នាក់ នេះ។ ពួកគេទទួលទោសខុសៗគ្នា។ ២នាក់
ក្នុងចំណោម ៣នាក់ ត្រូវអង្គុយក្នុងពន្ធនាគារពី ១០ ទៅ ១២ ថ្ងៃ។

ប៉ូលីសបានចាប់ពួកគេ ក្រោយពីទើបបានដោះអាវខាងក្រៅ

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post