ថ្ងៃទី 03 ខែមីនា ឆ្នាំ2012, ម៉ោង 10:15 AM ប្រែសម្រួលៈ ម៉ាណែត

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោកបាន គីមូនបានថ្លែងថា “សហគមន៍អន្តរជាតិ ខកខានមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលជាហេតុធ្វើឲ្យមេដឹកនាំស៊ីរី កាន់តែធ្វើការគាបសង្កត់ ប្រជាជនកាន់តែខ្លាំង” ។
លោកបានបន្តឲ្យដឹងទៀតថា យើងបានទទួលរបាយការណ៍ជាច្រើន ដែលសុទ្ធតែពាក់ព័ន្ធនឹងការប្រហារជីវិត, ការឃុំខ្លួនដោយគ្មានភស្តុតាង និងការធ្វើទារុណកម្មលើប្រជាជន ។
ផ្ទុយទៅវិញអគ្គរដ្ឋទូតស៊ីរី ប្រចាំនៅអង្គការសហប្រជាជាតិលោកបាសារ ចាហ្វារី(Bashar Jaafari) បាននិយាយថា លោកបាន គីមូនកំពុងតែទទួលព័ត៌មានមិនពិត និងកំពុងប្រើប្រាស់វោហាស័ព្ទ ដើម្បីបំប៉ោងព័ត៌មានក្នុងបំណងបង្ខូចកេរ្តិ៍ឈ្មោះរ ដ្ឋាភិបាលផ្អែកលើរបាយការណ៍, ទស្សនៈ និងពាក្យចចាមអារ៉ាម ។
គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុនមានហេតុការណ៍ផ្ទុះគ្រាប់បែកមួយ នៅមណ្ឌលព័ត៌មាន បណ្តាលឲ្យអ្នកកាសែត២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ រង់ចាំការវះកាត់ ៕

