ថ្ងៃទី​ 05 ខែមីនា ឆ្នាំ2012, ម៉ោង 03:48 PM ប្រែសម្រួលៈ វណ្ណៈ

ប៉ូ​ឡូ​ញ​(​B​B​C​)​: ​យោ​ង​តា​ម​ម​ន្ត្រីប្រ​ចាំ​តំ​ប​ន់​បាន​ឲ្យ​ដឹ​ង​ថា​ ​រថ​ភ្លើ​ង​២​គ្រឿ​ង​បា​នបុ​ក​គ្នា​ ​នៅ​ក្បែ​រ​ទី​ប្រ​ជុំជ​ន​ ​ស្សា​ក​ស្សេ​កូ​ស៊ី​នី​(S​z​c​z​e​k​o​c​i​ny​)​ ​ភា​គ​ខា​ង​កើ​ត​នៃ​ប្រ​ទេ​ស​ប៉ូ​ឡូ​ញ​ ប​ណ្តា​ល​ឲ្យ​ម​នុ​ស្ស​១​៥​នា​ក់​ស្លា​ប់​ ​និ​ង​៥​០​នាក់​រ​ង​រ​បួ​ស​ ​។​
ឧបទ្ទវហេតុនេះបានកើតឡើងនៅល្ងាចថ្ងៃសៅរ៍ នៅពេលរថភ្លើងមួយធ្វើដំណើរឆ្ពោះទៅជើងពីក្រុងប្រស៊្សីមីស(​P​r​ezemyst) ទៅកាន់ក្រុងវ៉ារ៍ សារ៍(Warsaw) បុកគ្នាជាមួយរថភ្លើងឆ្ពោះក្រុងវ៉ារ៍សារ៍ ទៅក្រាកូវ(Krackow) ។ ​
ម​ន្ត្រី​ ជាន់ខ្ពស់នៃក្រុមហ៊ុនអយស្ម័យយានបានឲ្យដឹងថា រថភ្លើងទាំង២ផ្ទុកអ្នកដំណើរប្រមាណ៣៥០នាក់ ​ដែល​រ​ថ​ភ្លើ​ងក្រុងក្រាកូវ៍បើកខុសគន្លង បានបុកទល់មុខគ្នាពេញទំហឹង ដោយទូររថភ្លើងចំនួន៣ ត្រូវបំផ្លាញខ្ទេចខ្ទី ។ ​
លោ​ក​ នាយករដ្ឋមន្រ្តីប៉ូឡូញដូណាល់ ថាសក៏(Donald Tusk) បានហៅឧបទ្ទវហេតុនេះថា ​ជា​មហ​ន្ត​រា​យ​រថ​ភ្លើ​ង​គួ​រឲ្យខ្លោចផ្សាជាទីបំផុត របស់ប្រទេសប៉ូឡូញ រយៈពេលច្រើនឆ្នាំមកនេះ ​។​លោ​កបា​ន​ទៅ​ដ​ល់​កន្លែ​ង​កើ​ត​ហេ​តុនា​ព្រឹ​ក​ថ្ងៃ​អាទិត្យ រួមជាមួយរដ្ឋមន្ត្រីចំនួន៣នាក់ផ្សេងទៀត ។​
​ឧ​ត្ធម្ភាគចក្រជួយសង្គ្រោះ បានដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ៕ ​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post