កាលពីម្សិលមិញ ក្នុងជំនួបសម្ពាសន៍ជាមួយនិពន្ធនាយកនៃសារព័ត៌មានបរទេសធំៗ នៅក្រុងមូស្គូ នាគេហដ្ឋានផ្ទាល់ខ្លួនលោក
ពូទីន អះអាងថាៈ សំណើររបស់ខ្ញុំ និងការឯកភាពគ្នារបស់យើងខ្ញុំ អំពីការចែករំលែកអំណាច ពុំមែនត្រឹមតែយើងខ្ញុំត្រៀមកាន់
អំណាចដឹកនាំទេ ថែមទាំងត្រូវបន្តអនុវត្តការកែទម្រង់ ដែលកំពុងតែដំណើរការ។ លោកក៏បានបញ្ជាក់ថា នឹងតែងតាំងលោក
Medvedev ដែលជាប្រធានាធិបតីបច្ចុប្បន្ន ធ្វើជានាយករដ្ឋមន្រ្តី ប្រសិនបើលោកជាប់ឆ្នោត។

លោក ពូទីន ជួបសម្ភាសន៍ជាមួយបណ្តានិពន្ធនាយកសារព័ត៌មានបរទេសនៅគេដ្ឋានរបស់លោក
តាម Ria Novosti កាលពីខែកញ្ញា ២០១១ លោក ពូទីន និងលោកប្រធានាធិបតីកំពុងកាន់អំណាច Medvedev បានប្រកាស
ពីផែនការប្តូរតួនាទី បន្ទាប់ពីអណត្តិប្រធានាធិបតីរបស់លោក Medvedev បញ្ចប់នៅឆ្នាំនេះ។ នាយករដ្ឋមន្រ្តីរុស្ស៊ីបានឲ្យដឹងថា
ផែនការនេះ មានការឯកភាពតាំងពី ៤ឆ្នាំមុន គ្រាដែលោកតែងតាំងលោក Medvedev ធ្វើជាអ្នកបន្តវេននៅវិមានក្រែមឡាំង៕
ក្នុងកិច្ចសម្ភាសន៍ម្សិលមិញនេះដែរ ឆ្លើយតបនឹងសំនួរថា តើលោកមានប្រើ “ទម្ងន់ដៃ” ចំពោះក្រុមប្រឆាំង គ្រាវិលត្រលប់មក
វិមានក្រែមឡាំងដែរ ឬទេ? លោក ពូទីន ក៏បានឆ្លើយថា លោកមិនចាំបាច់ធ្វើបែបនេះទេ។
លោក ពូទីន ពោលៈ ប្រធានាធិបតី Medvedev ទើបដាក់ជូនរដ្ឋសភា នូវក្រមច្បាប់មួយយ៉ាងពេញលេញ អំពីសេរីភាវូនីយ៍កម្ម
ប្រព័ន្ថនយោបាយរបស់យើងខ្ញុំ។ សំដើររបស់យើងខ្ញុំ គឺសំដៅជជែកជាមួយពលរដ្ឋ រួមទាំងអ្នកគាំទ្រ ក៏ដូចជាអ្នកប្រឆាំងដែរ។
ចូលរួមក្នុងកចិច្ចសន្យាម្សិលមិញនេះ មាននិពន្ធនាយករបស់កាសែតបារាំង Le Monde កាសែតអង់គ្លេស The Times
កាសែទអ៊ីតាលី La Repubblica កាសែតអាល្លឺម៉ង់ Handelsblatt កាសែតកាណាដា The Globe and Mail កាសែតជប៉ុន
Asahi Shimbun៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post