ពលទាហានបះបោរបានដកថយចេញពីទីក្រុង Homs កាលពីថ្ងៃទី១ មីនា ក្រោយការវាយសំរុករបស់ទ័ពរដ្ឋាភិបាលប្រធានា-
ធិបតី Al-Assad បន្ទាប់ពីតតាំងគ្នាអស់រយៈពេល ២៦ថ្ងៃ កន្លងមក។

គួររំលឹកឡើងវិញថា កងទ័ពរដ្ឋាភិបាលរបស់ប្រធានាធិបតី Assad បានបើកយុទ្ធនាការទ្រង់ទ្រាយធំ តាំងពីដើមខែកុម្ភៈ ហើយ
ក្រោយការសំរុកចូលពីគ្រប់ទិស គាំទ្រដោយរថក្រោះ និងអាវុធធុនធ្ងន់ នៅយប់ថ្ងៃទី២៨ កុម្ភៈ ដល់ថ្ងៃទី២៩ កុម្ភៈ គេបានឡោម
ព័ទ្ធសង្កាត់ Babb Amro ដែលជាមូលដ្ឋានគ្រឹះរបស់កងទ័ពបះបោរ។ តាមប្រភពព័ត៌មានពីកងទ័ពសេរីស៊ីរី នោះពួកគេត្រូវប្រ
ឈមមុខ ប្រយុទ្ធជាមួយទ័ពរដ្ឋាភិបាលប្រមាណ ៧.០០០ នាក់។ ប្រភពផ្សេងទៀតបានបញ្ជាក់ថា កងទ័ពបះបោរស្ទើរតែទាំង
អស់ បានរត់គេចចេញពីមូលដ្ឋាននេះហើយ។
បច្ចុប្បន្ន គេនៅឮសូរស្នូរកាំភ្លើងរប៉េះរប៉ោះ នៅតំបន់ Baba Amro។ ក្នុងពេលដែលក្រុមគាំទ្ររដ្ឋាភិបាលប្រកាសថា គេបាន
កាច់បំបាក់ឆ្អឹងខ្នងរបស់ទ័ពបះបោរនេះ ភាគីទ័ពបះបោរបានប្រកាសតបវិញថា នេះជាការដកថយតាមយុទ្ធវីធី ហើយពួកគេនឹង
ធ្វើការវាយប្រហារនៅតាមគោលដៅដទៃទៀត សំដៅបន្ថយសម្ពាធប្រយុទ្ធប្រមូលផ្តុំនៅ Homs។ មេបញ្ជាការម្នាក់របស់ទ័ព
បះបោរ ប្រកាសថា នឹងមានសមរភូមិច្រើនទៀត ដូចដែលបានលើកឡើងនៅ Homs។
វិបត្តិនយោបាយនៅទឹកដីស៊ីរី បន្តវិវត្តន៍តាមទិសដៅកាន់តែស្មុកស្មាញឡើង គ្រាដែលបណ្តាមហាអំណាចលើពិភពលោក មាន
ការខ្វែងគំនិតគ្នា អំពីវិធីដោះស្រាយវិបត្តិនេះ។ ជាថ្មីម្តងទៀត ហើយក៏ជាលើកទី៣ហើយ ដែលរុស្ស៊ី និង ចិន បន្តប្រឆាំងចំពោះ
ការសំរេចចិត្តទាំងឡាយពាក់ព័ន្ធដល់ស៊ីរី ត្រូវបានលើកឡើងដោយបច្ចឹមប្រទេស។
ពិតណស់ហើយថា រុស្ស៊ី និង ចិន មិនចង់ឲ្យកើតមានឡើងនូវហេតុការណ៍ ដូចដែលបានលើកឡើងនៅប្រទេសលីប៊ី។ ប្រទេស
ទាំងពីរ នៅតែសង្កត់ធ្ងន់ទៅលើដំណោះស្រាយតាមការចរចារ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post