- Friday, 23 March 2012 08:1
តាម AFP នៅយប់ថ្ងៃទី២២ មីនា នាយខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន លោក Osamu Fajumura បានឲ្យដឹងថា កិច្ចចរចារ ៣ភាគី ចិន ជប៉ុន និងកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងមួយ។
ប្រទេសទាំង៣នេះ បានឯកភាពលើប្រការទាំងឡាយ ស្តីពីសន្ធិសញ្ញាវិនិយោគទុន ដែលវាជាកក្តាត្រាយផ្លូវ សំរាប់សន្ធិសញ្ញាពាណិជ្ជកម្មសេរី នៅថ្ងៃអនាគត។ ភាគទាំង៣ នឹងបន្តប្រជុំនៅថ្ងៃទី២៨ មីនា នាក្រុងប៉េកាំង ប្រទេសចិន។
មេដឹកនាំ ទាំង៣ប្រទេស មានគំរោងនឹងចុះកិច្ចព្រមព្រៀងអំពីវិនិយោគ ក្នុងជំនួបកំពូល នាពាក់កណ្តាលខែឧសភា ឆ្នាំនេះ នៅប៉េកាំង។ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ រួមមានទាំងបញ្ហាការពារកម្មសិទ្ធិបញ្ញា ដល់ក្រុមហ៊ុនជប៉ុន និងកូរ៉េខាងត្បូង ដែលកំពុងរកស៊ីនៅប្រទេសចិន។ ខឿនសេដ្ឋកិច្ចធំបំផុត នៃទ្វីបអាស៊ីទាំង៣នេះ កំពុងស្វែងរកវិធីចងសម្ព័ន្ធឲ្យបានខ្លាំងជាងមុន ក្នុងបរិបថដែលទីផ្សារអាមេរិក និង EU កំពុងជួបប្រទះការលំបាកច្រើន៕