អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេចនៅក្រៅប្រទេសបាននិយាយទៅកាន់ក្រុមអ្នកគាំទ្រកាល ពីចុងសប្តាហ៍មុនថា ខ្លួននឹងវិលត្រឡប់មកកាន់ប្រទេសថៃវិញក្នុងពេលឆាប់ៗនេះ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយតាមទូរស័ព្ទទៅកាន់ក្រុមអ្នកគាំទ្រអាវក្រហមរបស់លោកនៅ ខេត្តសុរិន្ទកាលពីរសៀលថ្ងៃសៅរ៍ថា លោកចង់ឲ្យអ្នកគាំទ្រទាំងអស់រឹងមាំ អត់ធ្មត់ និងកុំចូលពាក់ព័ន្ធនឹងជម្លោះនយោបាយ។ ហើយថា រដ្ឋាភិបាលដែលដឹកនាំដោយប្អូនស្រីរបស់លោកកំពុងតែធ្វើការឲ្យអស់ ពីសមត្ថភាព រួមមានការស្វែងរកមធ្យោបាយដើម្បីផ្តល់ការប៉ះប៉ូវដល់ក្រុមអាវ ក្រហម ដែលវិធានការរបស់រដ្ឋាភិបាលលោក អាប់ភីស៊ីត បានប៉ះពាល់។ ព្រមទាំងបានបង្ហើបថា លោកនឹងវិលត្រឡប់មកស្រុកវិញឆាប់ៗនេះ។
ការត្រឡប់ចូលស្រុកថៃវិញនេះ ត្រូវលោក ថាក់ស៊ីន បញ្ជាក់ថា លោកនឹងវិលវិញដោយភាពហំហាន និងឡូយឆាយ គឺមិនដូចការលើកឡើងរបស់លោក ក្វាន់ឆៃ ដែលថាលោកនឹងមកតាមព្រំដែនថៃឡាវនោះទេ៕