ដោយ ៖ ម៉ែវ សាធី
ថ្ងៃទី 05-03-2012 ម៉ោង 13:38:00 នៅក្នុង ពិធីផ្ដល់ពានរង្វាន់ Total Rewads កាលពីពេលកន្លងមកថ្មីៗ តារា ជនជាតិអាមេរិក ដែលមិនសូវមាន ឈ្មោះបោះសំឡេង នាង Adrienne Bailon បានធ្វើឱ្យប្រិយមិត្ដដែលចូលរួមនៅក្នុង កម្មវិធីមានភាពរន្ធត់តក់ស្លុតយ៉ាងខ្លាំង ដោយសារតែការស្លៀកពាក់មួយគ្មានពីរ របស់នាងឡើងនៅលើវេទិកា ។
ប្រិយមិត្ដជាច្រើនយល់ឃើញថា តារាចម្រៀងដែលមិនសូវមាននរណា ម្នាក់ដឹងឈ្មោះ បានព្យាយាមស្លៀកពាក់ សិចស៊ីបង្ហាញរូបរាងចេញមកខាងក្រៅ ស្ទើរតែទាំងអស់ក្នុងគោលដៅជួយស្វែង រកភាពល្បីល្បាញ និងការចាប់អារម្មណ៍ ពីស្រទាប់មហាជនអ្នកគាំទ្រវិស័យ សិល្បៈ ។
ទោះកន្លងមកនាង Adrienne Bailon មានប្រិយមិត្ដភាគតិចណាស់ដែលបាន ស្គាល់ ប៉ុន្ដែក្រោយពីចូលរួមកម្មវិធី Total Rewads ធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់ នាងល្បីរន្ធឺ ប្រិយមិត្ដជាច្រើនបានស្វែង រកព័ត៌មាននាងតាមប្រព័ន្ធអ៊ីនធើណេត ។ ជាមួយនឹងសំពត់ស្បៃស្ដើងល្ហៀក ហើយ គ្មានស្លៀកប៊ីគីនី ដោយមានតែស្បៃមួយ ផ្ទាំងគ្របពីខាងលើបង្ហាញរូបរាងស្រពិច ស្រពិលធ្វើឱ្យប្រិយមិត្ដជាច្រើនមិនអាច រំលងខ្សែភ្នែកមិនមើលរូបនាងបាននោះ ឡើយ ។ មិនត្រឹមតែប៉ុណ្ណោះនាង Adrienne Bailon ជាទីចាប់អារម្មណ៍ជាងគេបំផុត របស់ក្រុមអ្នកប្រមាញ់រូបស្រីស្រស់នៅ កម្មវិធី Total Rewads ៕