ដោយ​ ៖ ភារៈ
ថ្ងៃទី 07-03-2012 ម៉ោង 15:55:25 ​នៅ​ក្នុង​ រដូវ​វិសមកាល​ម្ដងៗ​ តារា​ខ្សែ​ ប្រយុទ្ធ​ជនជាតិ​អា​ហ្ស​ង់​ទី​ន​ លី​អូ​ ម៉េ​ស​ស៊ី​ និង​និស្សិត​ អែន​តូ​ ណែ​ល​ឡា​ រ៉ូ​ឃ្យូ​សូ​ មាន​ភាព​ជឿជាក់​បង្ហាញ​រូបរាង​កាយ​ដ៏​ ស្រស់​ស្អាត​របស់​ខ្លួន​ជាមួយនឹង​ឈុត​ ប៊ី​គិ​នី​ ។​
​កីឡាករ​ ម៉េ​ស​ស៊ី​ និង​នាង​អែន​តូ​ ណែ​ល​ឡា​ ស្គាល់គ្នា​តាំងពី​កុមារ​មក​ម្ល៉េះ​ គឺ​ចាប់តាំងពី​អាយុ​៥​ឆ្នាំ​ ហើយ​អ្នក​ទាំង​២​ បាន​ធំធាត់​ឡើង​នៅ​ស្រុក​ជាមួយ​គ្នា​ គឺ​ ស្រុក​រ៉ូ​សារី​អូ​ ។​ នាង​ អែន​តូ​ ណែ​ល​ឡា​ ជា​មិត្ដភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ប្អូនជីដូនមួយ​ កីឡាករ​ ម៉េ​ស​ស៊ី​ ផង​ដែរ​ ។​ ប៉ុន្ដែ​រហូត​ ដល់​បុណ្យ​គ្រិ​ស្មាស់​ឆ្នាំ​២០០៨​ ទើប​អ្នក​ ទាំង​ពីរ​ចាប់អារម្មណ៍​នឹង​គ្នា​ ក៏​ចាប់ផ្ដើម​ មាន​ទំនាក់ទំនង​ស្នេហា​តែ​ម្ដង​ ។​
​ជា​ស្ដ្រី​ដែល​គ្មាន​នរណា​ម្នាក់​ ស្គាល់​ ប៉ុន្ដែ​នាង​ អែន​តូ​ ណែ​ល​ឡា​ ប្រែ​ក្លាយជា​ ល្បីល្បាញ​ដោយសារ​តែ​នាង​ស្ថិត​ក្នុង​ក្រុម​ ស្រី​ស្នេហ៍​កីឡាករ​លំដាប់​ពិភពលោក​។​ នាង​ អែន​តូ​ ណែ​ល​ឡា​ បាន​មក​កាន់​ អេ​ស្បា​ញ​ជាមួយ​ប្រុស​ស្នេហ៍​ ម៉េ​ស​ស៊ី​ ដោយ​នាង​មក​បន្ដ​ការ​សិក្សា​នៅ​ប្រទេស​ អេ​ស្បា​ញ​ផង​ដែរ​ ។​
​ទោះបី​នាង​ អែន​តូ​ ណែ​ល​ឡា​ មិន​ មែន​ជា​តារា​បង្ហាញ​ម៉ូ​ដ​ដូច​មិត្ដ​ស្រី​កីឡា​ ករ​ដទៃ​ទៀត​ ប៉ុន្ដែ​នាង​មាន​រូបរាង​កាយ​ ដ៏​ស្រស់​ស្អាត​ សិច​ស៊ី​មិន​ចាញ់​តារា​ បង្ហាញ​ម៉ូ​ដ​ផ្សេង​ទៀត​ឡើយ​ ពិសេស​ទៀត​ នោះ​នាង​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​មិត្ដ​ ភក្ដិ​ផ្សេងៗ​ទៀត​ ។​
​រយៈពេល​៣​ឆ្នាំ​ ដែល​អ្នក​ទាំង​២​បាន​ ស្រឡាញ់​គ្នា​ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ ជា​ច្រើន​ជុំវិញ​រឿងរ៉ាវ​ស្នេហា​ប្រេះឆា​ ប៉ុន្ដែ​អ្នក​ទាំង​២​បាន​រក្សា​ភាព​អត់ធ្មត់​ ស្ងៀមស្ងាត់​ដើម្បី​លុប​បំបាត់​ភាព​មន្ទិល​សង្ស័យ​ទាំងនោះ​ ៕
Highslide JS Highslide JS Highslide JS

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post