សារ​ព័ត៌មាន​ស៊ីន​ហួរ ​ចុះផ្សាយ​លើ​ស្ថានីយ៍​ទូរទស្សន៍ Khuyber TV ជា​ភាសា Pashto នៅ​ថ្ងៃ​ទី​៥ មករា ដែល​ដក​ស្រង់​សម្តី​របស់​តា​លី​បង់ នៅ​ប៉ាគី​ស្ថាន​ឲ្យ​ដឹង​ថា ក្រុម​ចំណាប់​ខ្មាំង​ដែល​ជា​ភ្នាក់​ងារ​សន្តិ​សុខ ១៥​នាក់​ របស់​ប៉ា​គី​ស្ថាន​ ត្រូវ​បាន​សម្លាប់​ចោល កាល​ពីថ្ងៃ​ទី២៣ ធ្នូ ២០១១ កន្លង​ទៅ​នេះ។

អ្នកនាំពាក្យ Ihsan បាននិយាយប្រាប់សារព័ត៌មានតំបន់ថា តាលីបង់បានសម្លាប់ភ្នាក់ងារសន្តិសុខចំណុះកងកម្លាំងប៉ូលីសព្រំដែនប៉ាគីស្ថានទាំង ១៥នាក់។
អ្នកទាំងនោះ ត្រូវបានចាប់ខ្លួន គ្រាដែលពួកឧទ្ធាមវាយលុកទៅលើប៉ុស្តិ៍សន្តិសុខមួយនៅជិតតំបន់រស់នៅនៃកុលសម្ព័ន្ធ Nam Waziristan ហើយបានគ្រវាត់សាកសពពួកគេចោលនៅតំបន់ភ្នំភាគខាងជើង Waziristan ជាប់ព្រំដែនជាមួយអាហ្វហ្គានីស្ថាន។
បច្ចុប្បន្នពុំទាន់មានការបញ្ជាក់ផ្លូវការណ៍ ចំពោះព័ត៌មាននេះនៅឡើយទេ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post