តាម AFP រដ្ឋអាជ្ញារ Mustafa Khater ដែល​ចូលរួ​ម​ក្នុង​សវ​នាការ​កាត់​ទោស​អតីត​ប្រធា​នាធិប​តី​អេហ្ស៊ីព Hosni Mubarak កាល​ពីថ្ងៃ​ទី៥ មករា បាន​ស្នើ​ដាក់​ទោសប្រ​ហារ​ជីវិត ចំពោះ​មេដឹក​នាំដែលត្រូវផ្តួលរំលំរូបនេះ ពីបទចោទប្រកាន់ថា លោកបានចេញបញ្ជារឲ្យសម្លាប់ក្រុមបាតុករ ដែលប្រឆាំងរបបនេះ កាលពីដើមឆ្នាំ ២០១១។
នៅក្នុងអង្គសវនាការ លោក Mustafa លើកឡើងច្បាស់ថាៈ ច្បាប់របស់អេហ្ស៊ីពកំណត់កំរិតទោសខ្ពស់បំផុត -ប្រហារជីវិត ចំពោះបទចេតនាសម្លាប់មនុស្ស។
ក្រៅពីនោះ ជនជាប់ចោទ ២រូបទៀត ដែលមានកូនប្រុសលោក ២រូប និងអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Habibel-Adli ក៏ត្រូវបានធ្វើឲ្យកាត់ទោសប្រហារជីវិតដែរ។
សវនាការកាត់ទោសលោក Mubarak ត្រូវបានបើកលើកដំបូងកាលពីថ្ងៃទី៣ សីហា ក្រោមសម្ពាធរបស់ហ្វូងបាតុករ ដែលចោទប្រកាន់ថា កងទ័ពចង់បិទបាំងទោសកំហុសរបស់មេដឹកនាំអាយុ ៨៣ឆ្នាំ រូបនេះ។
សវនាការកាត់ទោសនឹងបន្តនៅថ្ងៃទី៩ មករា ដល់ ១០ មករា ២០១២ ខាងមុខនេះ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post