- Thursday, 08 March 2012 11:53

(អ៊ីរ៉ង់បាញ់សាកល្បងកាំជ្រួចរយៈចម្ងាយមធ្យម និងឆ្ងាយ នៅវាលខ្សាច់ កាលពីឆ្នាំ២០០៨)
ក្នុងសវនាការគណៈរដ្ឋមន្រ្តីអង់គ្លេស ថ្ងៃទី៦ មីនា នាយករដ្ឋមន្រ្តីDavid Cameronបានព្រមានថារដ្ឋាភិបាលអ៊ីរ៉ង់កំពុងខិតខំអភិវឌ្ឍកាំជ្រួចអន្តរទ្វីប ហើយសង្កត់ធ្ងន់ថា សកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់ អាចត្រូវបានអង់គ្លេសធ្វើការថ្លឹងថ្លែង។
លោកពោលថាៈខ្ញុំពុំជឿថាអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់គ្រាន់តែគំរាមកំហែងអ៊ីស្រាអែលទេ។ វាជាគ្រោះថ្នាក់មួយសំរាប់តំបន់ទាំងមូលព្រោះមានសញ្ញាបង្ហាញថា អ៊ីរ៉ង់ចង់អភិវឌ្ឍកាំជ្រួចមានសមត្ថភាពបាញ់ឆ្លងទ្វីប។ ហេតុនេះ យើងចាំបាច់ត្រូវមើលឲ្យឃើញថា វាជាគ្រោះគំរាមកំហែង ជាសក្តានុពលចំពោះយើង។
ការព្រមានរបស់នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបានលើកឡើងប៉ុន្មានម៉ោង បន្ទាប់ពីនាយកស្ថាប័នចារកម្មអង់គ្លេស (M16) លោក John Sawers និងទីប្រឹក្សាសន្តិសុខជាតិ Kim Darroch បញ្ជូនឲ្យរដ្ឋាភិបាលនូវឯកសារសម្ងាត់ ពីគ្រោះគំរាមកំហែងទាំងឡាយ ពីសំណាក់អ៊ីរ៉ង់។
កាំជ្រួចអន្តរទ្វីបមានរយៈចម្ងាយបាញ់បាន៥៦០០គីឡូម៉ែត្រឬឆ្ងាយជាងនេះទៀត ហើយមានសមត្ថភាពវាយលុកគោលដៅទាំងឡាយ នៅក្រុងឡុប្រសិនបើវាត្រូវបានបាញ់ពីទីក្រុងតេអេរ៉ង់។
មុននេះអ៊ីរ៉ង់បានប្រកាសថាគេបានអភិវឌ្ឍទទួលបានជោគជ័យ ក្នុងការផលិតកាំជ្រួចមានរយៈចម្ងាយ ២៤០០ គីឡូម៉ែត្រ៕