រូបភាពទាំងឡាយ បង្ហាញ​​ឲ្យ​ឃើញ​​ទិដ្ឋ​ភាព​​ខាង​ក្នុង​​យន្ត​ហោះ​​យោធា ដែល​ចុះ​​សំចត​​នៅ​មជ្ឈ​មណ្ឌល​​ឆ្លង​កាត់​​របស់​​អាមេរិក នៅ Manas, Kyrgyzstan ចម្ងាយ​ពី​រដ្ឋ​ធាទី Bishkek ប្រ​មាណ ៣០ គីឡូ​ក្រាម។
នេះជាមណ្ឌល​ឆ្លងកាត់​ រវាងអាមេរិក​ និងអាហ្វហ្គានីស្ថាន ដែលមាន​កងទ័ព​​អាមេរិក​​ប្រើ​ប្រាស់​​ក្នុង​ការ​​ជញ្ជូន​ពលទាហាន​ចុះឡើង ប្រមាណ​ ១៥.០០០ នាក់ និង​យន្តហោះ​ដឹកទំនិញ ក្នុង១ខែ​ ​ប្រមាណ​ ៥០០ តោន។

មូលដ្ឋានយោធាអាកាស Manas ជាមូលដ្ឋាន​យោធាសំខាន់​របស់អាមេរិក​ នៅ Kyrgyzstan ដែល​ជាតំបន់​យុទ្ធសាស្រ្ត​របស់អាមេរិក​ នៅអាស៊ីកណ្តាល​ ដែល​អាមេរិកជួលក្នុងតម្លៃ​ ៦០ លានដុល្លារ ក្នុង១ឆ្នាំៗ បូកបន្ថែម​ជំនួយ​សេដ្ឋកិច្ច​ប្រមាណ​ ១១០ លានដុល្លារ ក្នុង១ឆ្នាំ ដល់រដ្ឋាភិបាល​ Kyrgyzstan ។

យន្តហោះ​ដឹកជញ្ជូនរបស់យោធា​អាកសា​អាមេរិក សំចត​នៅមូលដ្ឋាន Manas
ពលទាហានអាមេរិកត្រៀម​សំភារៈឯកជន
ពលទាហាន​អាមេរិកឡើងយន្តហោះ​ ទៅកាន់​អាហ្វហ្គានីស្ថាន
ពលទាហាន​អាមេរិក ចាកចេញពីមូលដ្ឋាន​ Manas កាលពីថ្ងៃទី២៧ មីនា
រូបភាព​កៀកខាងក្នុង​យន្តហោះយោធារបស់អាមេរិក
ពលទាហាន​អាមេរិក​រាប់រយនាក់ អង្គុយ​កៀកគ្នា​លើយន្តហោះ
ពួកគេ​ជជែកគ្នា​ ពេល​យន្តហោះ​កំពុង​ហោះហើរ
មូលដ្ឋាន​ទ័ពអាកាស Manas នៅជាយរដ្ឋធានី Bishkek របស់ Kyrgyzstan

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post