ករណី​បាញ់​បង្ហោះ​​​ដែល​ពោរ​​ពេញ​​ដោយ​ជម្លោះ​ ត្រូវ​​បាន​ផ្កាយ​រណប​​​ផ្តិត​យក​រូប​ភាព​​នៅ​នឹង​កន្លែង ស្ថិត​ក្នុង​ប្រ​ទេស​កូរ៉េ​ខាង​ជើង។
រូបភាពផ្កាយរណប​ថតទីលានបាញ់បង្ហោះ​នៅ Tongchang-ni ថ្ងៃទី២០ មីនា ២០១២
រូបភាពនេះ ត្រូវបាន​ក្រុមហ៊ុន​ Digital Globe ថតយកបាននៅថ្ងៃទី២៨ មីនា បានបង្ហាញ​ឲ្យឃើញ​រថយន្ត​ដឹកជញ្ជូន​​ បង្ហាញវត្តមាន​នៅទីលាន​បង្ហោះ​ Tongchang-ni ស្រុក Cholsan ខេត្ត​ Phyongan ខាងជើង នាភាគ​ពាយ័ព្យ​កូរ៉េខាងជើង​។ នៅកៀក​ទម្រសំរាប់​បាញ់​ មានម៉ាស៊ីន​ស្ទួច​ ១គ្រឿង សំរាប់​ស្ទួច​កាំជ្រួច ១ថ្នាក់ មកតម្រៀប។
ដល់ថ្ងៃទី២៨ មីនា មានសកម្មភាព​ច្បាស់​លាស់នៅទីលាន​បង្ហោះ​

ក្នុងពេលដែល ​កាសែត​កូរ៉េខាងត្បូង​ចុះផ្សាយថា ថ្នាក់ដំបូងនៃ​កាំជ្រួច​ ឬ ហៅថា រ៉ូកែតរុញ បានបញ្ជូន​ដល់ទម្រ​បង្ហោះ​ ប៉ុន្តែ​អ្នកវិភាគ​ជាន់ខ្ពស់​ Joseph Bermudez ចំណុះ​ Digital Globe ឲ្យដឹងថា​ សកម្ម​ភាពនោះ ពុំទាន់​មើលឃើញ​ក្នុងរូបភាព​ថត​ថ្ងៃទី២៨ មីនា។
វត្តមាន​នៃរថយន្ត​ដឹកជញ្ជូន...
លោក Bermudez ពោលថាៈ រូបភាពនេះ​បញ្ជាក់ពីកំណើន​នៃ​សកម្មភាព​នៅក្នុងមូលដ្ឋាន​ ហើយពិសេស គឺ​សកម្មភាពនៅទម្របាញ់​។ សកម្មភាព​នេះ ​ហាក់ដូច​ជាសមស្រប​ជាមួយ​ការត្រៀម​បំរុង​សំរាប់​បាញ់​បង្ហោះ​ផ្កាយរណប។

រ៉ូកែត ​រុញ នឹងត្រូវ​បានដាក់លើដំបូល​នៃទម្រចល័ត​ ប៉ុន្តែ​សកម្មភាពនេះ ពុំទាន់កើតឡើង ពេលដែល Digital Globe ថតទេ។ មានភ័ស្តុតាង​អំពីស្នាមវត្ថុធាតុរាវ​ខ្ចាយ​ក្បែររថយន្ត​ដែលចតលើទីលានទម្រ។ ឧបករណ៍គាំទ្របន្ថែម​ អាចសម្លឹង​ឃើញ​នៅជិតទម្របាញ់​បង្ហោះ​ចល័ត។
នេះ​ជា​ចណុច​ស្នូលនៃទម្របាញ់
លោក Bermudez ឲ្យដឹងថាៈ កូរ៉េខាងជើង កំពុងតម្លើង​កាំជ្រួច​រយៈចម្ងាយឆ្ងាយ​ក្នុងមូលដ្ឋាន​តម្លើងមួយ ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពីទីលានបាញ់​បង្ហោះ​ ហើវានឹងត្រូវបានដឹកជញ្ជូន​ដោយរថយន្ត​ ពិសេស​មកកាន់ទម្របាញ់​ រួចត្រូវបានស្ទួច​ឡើង នឹងតម្រៀប​ទៅទម្រកណ្តាល។
ថ្នាក់ទី១ របស់កាំជ្រួច​រុញ​ត្រូវ​បានព្យាករណ៍​ថា នឹងធ្លាក់នៅតំបន់​សមុទ្រអន្តរជាតិ​ ចន្លោះ​​ប្រទេសចិន និងកូរ៉េខាងត្បូង ហើយថ្នាក់​ទី២ នឹងធ្លាក់​នៅជិត​ហ្វីលីពីន
អគារ​ដែលសម្លឹង​ឃើញ​​នៅខាងស្តាំ​ ទម្របាញ់​បង្ហោះ​ក្នុងរូបភាព​ផ្កាយរណប​ គឺជាតំបន់​ផ្ទុក​ប្រេងឥន្ធនៈ និងសារធាតុ​អុកស៊ីដកម្ម។

តាមផែនការ ​កូរ៉េខាងជើង​ នឹងបង្ហោះ​ផ្កាយរណបពី​ចន្លោះ​ថ្ងៃទី១២ មេសា ដល់​ ១៦ មេសា ដើម្បី​រំលឹក​ខួបលើកទី១០០ ថ្ងៃកំណើតរបស់មេដឹកនាំ​ គឹម អឺស៊ុង។
តំបន់ដែលអាចរងផលប៉ះពាល់​ពីការបាញ់​របស់កូរ៉េខាងជើង គឺ​កូរ៉េខាងត្បូង​ ជប៉ុន កោះ Okinawa របស់ជប៉ុន ហ្វីលីពីន និងឥណ្ឌូនេស៊ី

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post