- Saturday, 31 March 2012 02:07
- administrator
- Hits: 678
ប្រភពពី CNN កាលពីម្សិលមិញនេះ (៣០ មីនា) ប្រព័ន្ធរ៉ាដា Sea-Based X-Band (SBX) ដែលដាក់លើស្ថាននីយ៍បណ្តែតមួយ ដែលមានសមត្ថភាពស្វែងរក និងតាមដានគោលដៅរបស់យោធាអាមេរិក ត្រូវបានបញ្ជូនទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកហើយ។ ក្រៅពីនោះ ប្រព័ន្ធនេះ នៅអាចទាក់ទងជាមួយបណ្តាកាំជ្រួចវាយស្កាត់របស់អាមេរិក នៅស្ថានីយ៍កាំភ្លើងធំ Greely រដ្ឋ Alaska និងមូលដ្ឋានយោធាអាកាស Vandenberg, California ដែលអាចបាញ់ទម្លាក់កាំជ្រួចផងដែរ។
គួរកត់សម្គាល់ថា ស្ថានីយ៍ SBX-1 អាធ្វើការតាមដានពីចម្ងាយរាប់រយគីឡូម៉ែត្រ ដោយពុំចាំបាច់នៅកៀកកូរ៉េខាងជើងទេ៕

ប្រព័ន្ធរ៉ាដា SBX របស់អាមេរិក
ប៉ុន្តែកងទ័ពអាមេរិកមិនប្រកាសជាផ្លូវការថា រ៉ាដានេះ ត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់នឹងការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងទេ ដោយគ្រាន់តែប្រាប់ថា វាជាវិធានការបង្ការប៉ុណ្ណោះ។គួរកត់សម្គាល់ថា ស្ថានីយ៍ SBX-1 អាធ្វើការតាមដានពីចម្ងាយរាប់រយគីឡូម៉ែត្រ ដោយពុំចាំបាច់នៅកៀកកូរ៉េខាងជើងទេ៕