ស្រ្តីម្នាក់​ដែលត្រូវ​បាន​ប្រសិទ្ធិ​នាម​ថា “ស្រ្តី​អ្នក​ជំ​នួញ​​ស្រស់​ស្អាត​​​បំផុត” នៅ​ខេត្ត ជាង ស៊ូ (Chiang Su) ត្រូវ​បាន​​ប៉ូលីស​​សៀងហៃ ចាប់​ខ្លួន​​បាន​បន្ទាប់​ពី​បាត់​ខ្លួន​​យ៉ាង​​អាថ៌កំពាំង​ បន្ទាប់​ពី​​បន្សល់​ទុក​នូវ​​ប្រាក់​បំណុល​ដ៏​ច្រើន​គួរសមមក។
សេដ្ឋីនី Gu Chunfang
ប៉ូលីស​បានចោទ​ប្រកាន់​នាង Gu Chunfang ថាបានតរត់គេខ្លួន​ កាលពីដើម​ខែមីនា សំដៅ​គេចវេសពីបំណុល​។

Gu ត្រូវ​បាន​ចាប់ខ្លួន​​នៅយប់ថ្ងៃទី២៧ មីនា ក្រោយពីលាក់​ខ្លួន​នៅផ្ទះ​ជួល​មួយ​ នៅក្រុង​សៀង​ហៃ និង​ត្រូវ​បានឃុំ​ឃាំង​ពីបទ​ឆបោក​ប្រាក់កម្ចី។

ថៅកែស្រីដ៏ស្រស់ស្អាត ដែល​ធ្លាប់​បានចូលរួម​ក្នុងខ្សែវីដេអូ​ ដើម្បី​ផ្សព្វផ្សាយ​រូបភាព​នៃទីក្រុងរបស់ខេត្ត ជាង ស៊ូ សង្កេតឃើញ​ថា មាន​ស្មារតី​មិនប្រកក្រតី ហើយបានធ្វើឲ្យខ្លួន​ឯង​មានរបួស​ ពេលដែលប៉ូលីសរកឃើញ។

Gu មានវ័យប្រមាណ ៤០ឆ្នាំ និង​ជាតំណាង​ស្របច្បាប់​របស់​​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ Suzhou Kaiweilong ដែលប្រកប​ជំនួញ​មុខទំនិញច្រើន តាំង​​ពីស៊ីម៉ង់ត៍ រហូតដល់​របស់ប្រើប្រាស់​ប្រចាំថ្ងៃ។

តំណាក់កាលដំបូង​ ឲ្យដឹងថា Gu បានខ្ចីលុយ​ ៦៣.៥០០ ដុល្លារ ពីមនុស្ស​ ២០នាក់ តាំងពីឆ្នាំ២០០៨ មក ដោយសន្យាផ្តល់ការប្រាក់​ពី ២៥ ទៅ ៣៥% ហើយជនរងគ្រោះ​ម្នាក់ទៀត និយាយថា Gu បានខ្ចី​លុយលោកយ៉ាងច្រើន​ ដោយសន្យាផ្តល់ការប្រាក់​ពី ៣០ ទៅ ៤០% ក្នុង១ឆ្នាំ។

បើតាមប៉ូលិស​ ជំហានដំបូង​ Gu បានជំបាក់ប្រាក់គេ​ប្រមាណ ៨០.០០០ ដុល្លារ តែគេកំពុង​បន្តការស៊ើបអង្កេត៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post