ថ្ងៃទី 03 ខែមេសា ឆ្នាំ2012, ម៉ោង 02:31 PM ប្រែសម្រួលៈ ម៉ាណែត


មន្រ្តីប៉ូលិសប្រដាប់ដោយអាវុធ បានសម្រុកចូលក្នុងទីតាំងកើតហេតុក្រោយពីមានការបាញ់ប្រហារ លើជនរងគ្រោះទាំង ១០នាក់ទាំងព្រឹក ហើយបានធ្វើការ ឃាត់ខ្លួនជនសង្ស័យមួយរូបនៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយក្បែរទីក្រុង អាឡាមេដា (Alameda)។
មនុស្សម្នាក់នៅក្នុងអគារកើតហេតុ បាននិយាយថា ជនសង្ស័យរូបនេះហាក់បីដូចជាមនុស្សវិកលចរិតដែលគេសង្ស័យថា ជានិស្សិតជនជាតិកូរ៉េចូលមករៀនក្នុងមហាវិទ្យាល័យ គឺជាខ្មាន់កាំភ្លើង។
ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យ ចុង គីម ដែលបានបង្កើតសាលារៀននេះអស់រយៈពេល ១០ឆ្នាំមកហើយនោះ បានប្រាប់សារព័ត៌មានអុកឡេនដ៍ថា ខ្មាន់កាំភ្លើងរូបនេះគឺជា អតីតសិស្សឆ្មបក្នុងសាកលវិទ្យាល័យ។
សាក្សីមួយរូបទៀតឈ្មោះ ប្រ៊េន ស្នូលយ៍ បានប្រាប់សារព័ត៌មានប្រចាំតំបន់ KGO.TV ថា ខ្មាន់កាំភ្លើងម្នាក់នោះ ពិតជាមនុស្សបាត់បង់សតិមែនដែលបាញ់ប្រហារដោយកាំភ្លើង ៣០គ្រាប់ឮស្នូរចេញពីអគារកើតហេតុ។
ស្របពេលជាមួយគ្នានេះ មន្រ្តីមួយរូបនៅកន្លែងកើតហេតុ បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យរូបនេះ គឺជាបុរសជនជាតិកូរ៉េ ដែលមានអាយុប្រហែល ៤០ឆ្នាំ ប៉ុន្តែមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ៕
