- Tuesday, 03 April 2012 09:36


កន្លែងកើតហេតុ
មនុស្សមួយចំនួនដែលមានវត្តមាននៅមជ្ឈមណ្ឌល Nothgate នៅ Deland បានទូរស័ព្ទទៅកាន់លេខ ៩១១ នៅវេលាម៉ោង ២១ និង ២០ នាទីយប់ថ្ងៃទី២ មេសា (ម៉ោង ៧ និង ២០នាទីព្រឹកថ្ងៃទី៣ មេសា នៅកម្ពុជា)។ តាមព័ត៌មាន យន្តហោះនេះ បានសំយ៉ុងក្បាលបុកចំពីលើផ្សារទំនើប។ អ្នកផ្តល់ព័ត៌មាន នៅបានពណ៌នាថា យន្តហោះនេះ បានឲ្យភ្លើងសញ្ញាមានគ្រោះអាសន្នមួយសន្ទុះ មុនពេលសំយ៉ុងក្បាលចុះចំដំបូលផ្សារ។មេប៉ូលីស Deland លោក Chris Estes ប្រាប់ឲ្យដឹងថា យន្តហោះនេះ ហោះសាកល្បងដែលមានគ្រឿងយន្ត២ បានធ្លាក់លើដំបូលនៃប្រព័ន្ធផ្សារ Publix ចម្ងាយពីអាកាសយានដ្ឋាន Deland Municipal សកម្មភាពលក់ដូរត្រូវផ្អាក ដើម្បីកងកម្លាំងសង្គ្រោះបន្ទាន់ បំពេញភារៈកិច្ច។
លោកពោលបន្ថែមថា មានមនុស្ស ៣នាក់ រងការរលាកធ្ងន់ និង ២នាក់ទៀត រលាកកំរិតស្រាលជាង៕

