នៅថ្ងៃទី២ មេសា ម្សិលមិញនេះ គណៈ​កម្មាធិ​ការ​​បោះ​ឆ្នោត​​សហព័ន្ធ​ភូមា បាន​ប្រ​កាស​ផ្លូវការ​​ថា គណ​បក្ស​​សម្ព័ន្ធ​ជាតិ​ដើម្បី​​លិទ្ធិ​ប្រជា​ធិប​តេយ្យ (NLD) ទទួល​​បាន​ចំនួន​កៅ​អី​​ភាគ​ច្រើន​ ក្នុង​ការ​​បោះ​ឆ្នោត​​តំណាង​រាស្រ្ត​​បំពេញ​បន្ថែម​នៅប្រទេសនេះ។
តាមលទ្ធផល​ដែលត្រូវ​បានស្ថាននីយ៍វិទ្យុ​ និងទូរទស្សន៍ជាតិប្រកាសគិតមកទល់ពេលនេះ ក្នុងចំ​ណោម​​តំ​ណាង​រាស្ត្រ​​បំ​ពេញ​បន្ថែម​ ៤៥រូប នោះ NLD ដណ្តើមបាន​ ៤០ អសនៈ ក្នុងនោះ​ នៅរដ្ឋសភា​ ៣៥ អសនៈ ព្រឹទ្ធិសភា​ ៣ អសនៈ និង​តំណាង​តំបន់ ឬ សហព័ន្ធ ២ អសនៈ។

ក្នុងចំណោម​អសនៈ ៣៥ នៅរដ្ឋសភា ដែល​ NLD ទទួលបាន​ មាន ៦ អសនៈ នៅមណ្ឌល​បោះឆ្នោត​ ៦ នា Yangon និង​អសនៈ​ទាំង៤ នៅបណ្តាមណ្ឌលបោះឆ្នោត នារដ្ឋធានី Nay PyiTaw ។ ​រីឯ ៥ អសនៈទៀត ដែលមិនទាន់រាប់អស់ នឹងត្រូវ​បានប្រកាសជាក្រោយ។

ក្នុងពេលជាមួយគ្នានោះដែរ NLD ឲ្យដឹងថា នាមណ្ឌលបោះឆ្នោត​ ៦ នៅ Yangon លោកស្រី អ៊ុង សានស៊ូជី ទទួល​បាន​​សន្លឹក​ឆ្នោត​​គាំ​ទ្រ​​រហូត​ដល់​ទៅ ៨៥% វ៉ាផ្តាច់​គូប្រជែង​របស់លោកស្រីគឺលោក U Soe Min មកពី​គណបក្ស USPP និងលោក U Ting yi មកពីគណបក្ស UPP ដ៏ឆ្ងាយ។

ការបោះឆ្នោត​ បំពេញបន្ថែមនៃសភារបស់ភូមា ​កាលពីថ្ងទី១ មេសា បានឲ្យដឹងថា មានគណបក្ស​ចូល​រួម​ផ្លូវ​ការ​​ចំនួន ១៧ ហើយ​មាន​​បេក្ខភាព​​ប្រកួត​ប្រជែង ១៥៧ រូប ក្នុងនោះ​មានបេក្ខភាព​ឯករាជ្យ​ ៧រូប ធ្វើាករ​ដណ្តើម​អសនៈចំនួន ៤៥ ក្នុងនោះ​រដ្ឋសភា មាន ៣៧ អសនៈ ព្រឹទ្ធសភា មាន ៦ អសនៈ និងអសនៈ ២ទៀត នៅស្ថាប័ននិតិបញ្ញតិ្ត ថ្នាក់​តំបន់​​ និង​ថ្នាក់សហព័ន្ធ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post