- Tuesday, 03 April 2012 07:40
ក្រោយពីបានជ្រាបព័ត៌មាន និងសម្លឹងមើលរូបភាពសារចុះសារឡើងហើយនោះ ធ្វើឲ្យប្រិយមិត្តអ៊ីនធើណែតខ្លះ មានអារម្មណ៍ក្តុកក្តួល អួលណែនដើមក ហូរទឹកភ្នែកភ្លាមៗផងដែរ ដោយសារតែទង្វើរគំរូដ៏ល្អរបស់ក្មេងស្រីម្នាក់ ចំពោះអ្នកមានគុណរបស់នាង។
ហេតុការណ៍ដែលធ្វើឲ្យយើងស្ទើរតែទប់ទឹកភ្នែកមិនបាននេះ មានខ្លឹមសារដូចតទៅ៖
នៅភូមិដាច់ស្រយាលមួយ ស្ថិតនៅក្នុងខ័ណ្ឌ Guanling ខេត្ត Guizhou ក្មេងស្រីអាយុ ១២ឆ្នាំ ម្នាក់ ឈ្មោះ Huang Puli បានបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់បឋមសិក្សា ដើម្បីបានមើលថែររក្សាឪពុករបស់នាង ដែលកំពុងទទួលរងជំងឺខូចខួរក្បាលយ៉ាងធ្ងន់ធ្ងរ ដោយសារធ្លាក់ពីលើដើមឈើ កាលពីឆ្នាំមុន (១៩ ធ្នូ) ។ ម្តាយរបស់ Huang មិនដែលត្រលប់មកផ្ទះទេ បន្ទាប់ពីបានចាកចេញពីផ្ទះអស់រយៈពេល ៣ឆ្មាំ កន្លងមក។
ភូមិនេះ គឺជាភូមិក្រក្សត់មួយ ផ្លូវហេដ្ឋារចនាសម្ព័ន្ធមានការខ្វះខាត និងពុំមានភាពងាយស្រួលទេ។ បើនិយាយពីស្ថានភាពគ្រួសាររបស់កុមារី Huang គឺរឹតតែដុនដាបទៅទៀត។ សព្វថ្ងៃនាងរស់នៅជាមួយជីដូនចាស់ជរា និងឪពុកកំពុងមានជំងឺ។
ស្ថិតក្នុងស្ថានភាពទីទាល់ក្របែបនេះ តម្លៃថ្នាំពេទ្យខ្ពស់ បានក្លាយជាបន្ទុកមួយយ៉ាងធ្ងន់ធ្ងរបំផុត សំរាប់គ្រួសារមួយនេះ។ Huang Puli បានខ្ចីប្រាក់គេ ១១០.០០០ យន់ ដើម្បីបង់ថ្លៃផ្នែកវះកាត់សសៃប្រសាទឪពុក នៃមន្ទីរពេទ្យ “Anshun City People” ស្ថិតនៅខេត្ត Guizhou ដែលជាកន្លែងឪពុករបស់នាងកំពុងសំរាកព្យាបាល។
រាល់ពេលព្រឹកម៉ោង ៦:០០ បន្ទាប់ពីក្រោកពីដំណេក នាងតូចបានលាងចាន... ដាំបបរ ដើម្បីបញ្ចុកឪពុក។ បន្ទាប់មក នាងបានជួយឪពុក ធ្វើលំហាត់ប្រាណលើគ្រែកុំឲ្យងាប់សសៃ និងជួយម៉ាស្យាឲ្យថែមទៀត។
រឿងរ៉ាវដ៏កំសត់របស់ Huang Puli បានធ្វើឲ្យគេគ្រប់ៗគ្នាដឹងឮ និងអាណិតអាសូរជាពន់ពេក។ សាលារៀនបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥០.០០០ យន់ និងអ្នកភូមិក៏បានរៃអង្គៀសគ្នាបានប្រាក់សរុបចំនួន ១,៨០០ យន់ និងក៏មានប្រាក់ឧបត្ថម្ភពីសប្បុរសជនជាបន្តបន្ទាប់ទៀតផងដែរ៕