ថា​ បាសារ​អាល់​អាសា​ដ​ ប្រហែល​កាន់​អំណាច​មិន​បាន​យូរ​
ថ្ងៃទី​ 04 ខែមេសា ឆ្នាំ2012, ម៉ោង 03:33 PM ចន្នី

ស៊ី​រី​ ​(​B​​BC​)​ ​​:​ ​ឪ​ពុ​ក​រ​ប​ស់​ប្រ​ធា​នា​ធិ​ប​តី​ស៊ី​រី​ ​បាសា​​រ ​​អា​ល់​អា​សា​ដ​ ​​(​B​a​s​​h​a​r ​a​l​-​A​s​​s​a​d​)​​ ​គឺលោ​ក​​រី​ហ្វា​តអា​ល់​​​​​ ​អា​សា​ដ​ ​(​R​i​f​a​a​t​ ​a​l-​A​s​s​a​d​)​ បា​ន​ថ្លែ​ង​ថា​ ​ប្រ​ធា​នា​ធិ​ប​តី​រូ​ប​នេះកា​ន់​តំ​ណែ​ង​មិ​ន​បា​ន​យូ​​រ​​នោះ​ឡើ​យ​​ ​ព្រោះ​អំ​ពើ​ហិ​ង្សា​នៅ​ក្នុ​ង​​​​ប្រ​ទេ​ស​កើត​​មា​នមិ​​នឈ​ប់​។
​លោក​រី​ហ្វា​ត​ ​ដែ​​​ល​បាន​តាំ​ង​ខ្លួ​ន​​ថា ​​ជា​អ្ន​​​កប​ន្ត​វេ​ន​ដ៏ស័​ក្តិ​ស​ម​ឪ​ពុ​ក​លោក​ប្រ​ធា​នា​ធិ​ប​តី​អា​ល់​ អា​សា​ដ​ ​បា​ន​ឲ្យដឹ​ង​ថា ​“​នៅ​ពេ​ល​ដែ​ល​បាសា​រ​ ​អា​ល់​អាសា​ដ​ ​ប​ន្ត​វេន​ពី​ឪ​ពុ​ក​ក្នុ​ងឆ្នាំ​២​០​០​០​ ​ខ្ញុំ​បា​ន​ធ្វើ​កា​រ​រិះគ​ន់​ ​កា​រ​ប​ន្ត​វេន​នេះ​ថា​ ​គឺជា​រឿ​ង​ដ៏​គួ​រ​ឲ្យ​អ​ស់សំ​ណើ​រ​មួ​យ​ ​មិ​ន​ត្រឹ​ម​ត្រូវ​​តាម​រ​ដ្ឋ​ធ​​ម្ម​នុ​ញ្ញ​នោះ​ឡើ​យ​”​។​
​លោ​កបា​ន​ប​ញ្ជា​ក់​ប្រា​ប់​​អ្ន​ក​​យ​​ក​ព័ត៌​មា​ន​​B​B​C​ ប​ន្ថែ​ម​ថា​ ​“​បញ្ហា​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​គឺអំ​ពើ​ហិ​ង្សា​កើ​ត​មា​ន​គ្រ​ប់ទី​ក​ ន្លែ​ង​ទាំង​អ​ស់​ក្នុ​ង​ប្រ​ទេ​ស​ស៊ី​រី​ ​ដូ​ច​​​នេះ​ ​ខ្ញុំ​​ប៉ា​ន់ស្មា​ន​ថា​​​ ​លោ​​ក​មិ​នអា​ច​កា​ន់​អំ​ណា​ច​បា​​ន​យូ​រ​ទៀ​ត​នោះ​ឡើ​យ​​។​ ​ដូ​ច​នេះបា​សា​រ​ ​គួ​​រ​តែ​​ចុះ​ចូល​ដើ​ម្បី​ប​​ង្កើត​រ​ដ្ឋា​ភិ​​បា​ល​ថ្មី​ ​ហើ​យ​វា​ក៏​ជា​អ្វី​ដែ​ល​ប្រ​ជា​ជ​ន​ស៊ីរី​ចង់បានផងដែរ”។
​គួ​រ​ប​ញ្ជា​ក់​ថា​ ​លោ​ក​រី​ហ្វា​​ត​ ត្រូ​វ​បា​ន​គេ​និ​រ​ទេ​ស​ខ្លួ​ន​ចេ​ញ​ពី​ស៊ី​រី​ ​ប​ន្ទា​ប់​ពី​លោ​ក​ប៉ុ​ន​ប៉​ង​ធ្វើ​រ​ដ្ឋ​ប្រ​ហា​រ​ទ​​ម្លា​ក់​​ប​ង​ប្រុ​ សរ​បស់​លោ​ក​ដែ​ល​ជា​ឪ​ពុ​ក​រប​ស់​ប្រ​ធា​នា​ធិ​បតី​បា​សា​រ​ ​អា​ល់​អា​សា​ដ​ ​ក្នុង​អំ​ឡុ​ង​ទ​ស​វ​ត្ស​រ៍​ទី​៨​០​។​ ​ដោ​យ​កា​ល​នោះ​នៅ​ឆ្នាំ​១​៩​​៨​២​ ​លោ​ក​បាន​ដឹ​ក​នាំ​យោ​ធា​វា​យប្រ​​ហា​រ​លើ​តំ​បន់​​ហាម៉ា​ក្នុ​ង​ពេ​ល​ដែ​ល ​ពួ​ក​មូ​ស្លី​ម​ ​ធ្វើ​កា​រ​បេះ​បោ​រ​ ​ប​ណ្តា​ល​ឲ្យម​​នុស្ស​ស្លា​ប់​ពី​១​០​០​០​០​ ​ទៅ​២​៥​០​០​០​នា​ក់​។​ ​ប៉ុ​ន្តែ​ទោះ​បី​ជា​ត្រូវ​បា​ន​និ​រ​ទេ​ស​ចេ​ញ​ពី​ប្រ​ទេ​ស​ក្តី​ ​លោ​ក​មិ​ន​ត្រូ​វ​បា​ន​កា​​ត់ទោ​​ស​នោះឡើ​​យ​ គ្រា​ន់​តែ​ត្រូ​វ​បា​ន​គេ​ទ​​ម្លាក់​ចេ​ញ​​ពីតំ​ណែ​ង​ជា​​អនុ​ប្រ​ធា​នា​ធិ ​ប​តី​តែ​ប៉ុ​ណ្ណោះ​។​ ​ចំ​ពោះ​ស្ថា​ន​កា​រ​ណ៍​នៅ​ប្រ​ទេ​ស​ស៊ី​រី​ ​នា​ពេ​ល​​ប​ច្ចុ​ប្ប​ន្នអ្ន​ក​កា​​រទូ​ត​បា​ន​ឲ្យ​ដឹ​ង​ថា​ ​លោ​ក​កូ​ហ្វី​អា​​ណន់​បា​ន​​គ្រោង​​នឹ​ង​ដា​ក់អ្ន​​ក​អង្កេ​​ត​ការ​ណ៍​រ​​​ ប​ស់​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ដើ​ម្បី​ប​ញ្ឈ​ប់​កា​រ​បា​ញ់​ប្រ​ហា​រ​ពី​គ្រ​ប់​ភា​គី ​និ​ង​ដើ​ម្បី​ឲ្យ​ប្រ​ជា​ជ​ន​មា​ន​សិ​ទ្ធិ​គ្រ​ប់​គ្រា​ន់​ក្នុង​​ការ​ធ្វើ ​បា​តុ​ក​ម្ម​ដោ​យ​គ្មា​នអំ​ពើ​ហិ​ង្សា​។​
​អ្ន​ក​ស្រី​ស៊ូ​សា​ន​ ​រ៉ា​យស៍​ ​(​S​a​s​a​n​ ​r​i​c​e​)​ ​ប្រ​ធា​នក្រុ​ម​ប្រឹ​ក្សា​ស​ន្តិ​សុ​ខ​ ​និង​​ជា​អ្ន​កតំ​ណា​ង​អ​ចិ​ន្ត្រៃយ៍​រ​​ប​ស់​ស​ហ​រ​ដ្ឋ​អា​មេ​រិក​ ​បា​ន​ឲ្យ​ដឹ​ង​ថា​ ​យើង​ស​ង្ឃឹ​ម​ថា​ ​អាជ្ញាធ​រ​ស៊ី​រី ​នឹ​ង​ប​ង្ហា​ញ​កា​រយ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ក្នុ​ង​​កា​រ​អនុ​វ​​ត្តកិ​ច្ច​ សន្យា​ឲ្យ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ ដោ​យ​គ្មា​ន​ល​ក្ខ​ខ​ណ្ឌ​នោះ​ឡើ​យ​ ​ហើ​យ​យើ​ង​ក៏​ស​ង្ឃឹ​ម​ថា​​ ​ក្រុ​ម​ប្រ​ឆាំ​ង​នឹ​ង​គោ​រ​ព​តា​ម​ល​ក្ខខ​ណ្ឌ​ផ​ង​ដែរ​៕​​​​​​​​​​​​​​​​​ ​​​​​​​​​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post