- Tuesday, 27 March 2012 02:20
នៅយប់មេញនេះ (២៦ មីនា) សន្និសិទកំពូលនុយក្លេអ៊ែរ បានចាប់ផ្តើមជាផ្លូវការនៅកូរ៉េខាងត្បូង ខណៈពេលដែលសភាពការណ៍កាន់តែតានតឹង បានកើតឡើងនៅអ៊ីរ៉ង់ និងកូរ៉េខាងជើង។
ក្នុងកិច្ចប្រជុំ ២ថ្ងៃ របស់មេដឹកនាំរបស់ប្រទេសជាង ៥០ ក្នុងនោះ មានប្រធានាធិបតីអាមេរិក ប្រមុខរដ្ឋចិន ប្រធានាធិបតីរុស្ស៊ី... ហើយក៏មានវត្តមានរបស់មេដឹកនាំអង្គការសហប្រជាជាតិ ស្ថាប័នឋាមពលបរមាណូអន្តរជាតិ និង Interpol ផងដែរ។
តាមសារព័ត៌មាន Korea Times នោះ អង្គប្រជុំរួម នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ មីនា ហើយប្រធានាធិបតីម្ចាស់ផ្ទះ Lee Myung-bak ក៏នឹងរៀបចំសន្និសិទសារព័ត៌មាន ដើម្បីលើកឡើងពីបញ្ហាសំខាន់ៗរបស់អង្គប្រជុំ។ នៅថ្ងៃដដែលនេះ សន្និសិទក៏ចេញសេចក្តីថ្លែងការណ៍រួម Seoul ដើម្បីអះអាងឡើងវិញ ពីកិច្ចសន្យាអន្តរជាតិក្នុងការកាត់បន្ថយការប្រើប្រាស់អ៊ុយរ៉ាញូម ដែលត្រូវបានបន្សុទ្ធក្នុងកំរិតខ្ពស់ ព្រមជាមួយការបើកទូលាយឲ្យមានកិច្ចពិភាក្សាអពីសុវត្ថិភាពនុយក្លេអ៊ែរ។
ក្នុងជំនួប ដោយឡែកក្រៅអង្គសន្ធិសិទ រវាងលោក អូបាម៉ា និងលោក ហ៊ូ ចិនតាវ តាមស៊ីនហួរឲ្យដឹងថា លោក ហ៊ូ បាននិយាយពីកូរ៉េខាងជើងថា “ស្មុគស្មាញខ្លាំង និងរំញោច” ហើយក៏បានអំពាវនាវឲ្យគ្រប់ភាគីត្រូវអត់ធ្មត់។ ក្នុងពេលនោះ AFP ដែលដកស្រង់សម្តីរបស់មន្រ្តីអាមេរិក ឲ្យដឹងថា មេដឹកនាំចិន បានបង្ហាញពី “កង្វល់ធ្ងន់ធ្ងរ” ចំពោះផែនការរបស់កូរ៉េខាងជើង។ រីឯលោក អូបាម៉ា វិញ បានជំរុញឲ្យចិនបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យគោរពអនុវត្តកិច្ចសន្យាអន្តរជាតិ ហើយក៏បានបើកទ្វារសំរាប់លទ្ធភាពឲ្យកូរ៉េខាងជើងចរចារ៕