ព្រឹត្តិការណ៍នេះ បានកើតឡើង គ្រាដែលលោកប្រធានាធិបតីបារាំង Sarkozy ទៅធ្វើចលនារកសម្លេងឆ្លោតនៅតំបន់ Basque។
ហ្វូងមនុស្សយ៉ាងច្រើន បានឡោមព័ទ្ធស្រែកប្រឆាំង និងជេរប្រទិចលោក ខណៈពេលកំពុងជជែកជាមួយពលរដ្ឋនៅទីប្រជុំជន
Bayonne។
ប៉ូលីសប្រឆាំងកលយុគ្គ ត្រូវបានដាក់ពង្រាយនៅជុំវិញរង្គសាលកន្លែងដែលលោកសំងំលាក់ខ្លួន ហើយហ្វូងមនុស្សបាតុកម្ម បាន
គប់ស៊ុតទៅលើកន្លែងនោះ។
លោក Sarkozy បានពណ៌នាក្រុមបាតុកម្មដែលតាមលទ្ធិជាតិនិយម Basque ហើយគាំទ្រគូប្រកួតមកពីគណបក្សសង្គម
Francois Hollande ថាជាពួកយូកូម។ លោកបានចាកចេញពីរង្គសាលនេះ ប្រមាណ ១ម៉ោង ក្រោយមក។
សមាជិកម្នាក់នៃក្រុមចលនាសន្លឹកឆ្នោតរបស់លោក Hollande បានឲ្យដឹងថា មេដឹកនាំគណបក្សសង្គម ថ្កោលទោសទង្វើរ
ហឹង្សា ហើយអះអាងថា ពុំមានសមាជិកណាមួយ របស់គណបក្សនេះ បានចូលរួមក្នុងរឿងរ៉ាវនៅ Bayounne ទេ។
បារាំងនឹងដំណើរការបោះឆ្នោតប្រធានាធិបតីនៅខែមេសា ខាងមុខនេះ ហើយបើតាមការស្ទាបស្ទង់មតិនោះ បង្ហាញថា លោក
Sakozy ស្ថិតនៅលំដាប់ក្រោយគូប្រកួត មកពីគណបក្សសង្គម ហើយលោកកំពុងប្រឹងប្រែងកាត់បន្ថយគម្លាតនេះ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post