ថ្ងៃទី​ 27 ខែមីនា ឆ្នាំ2012, ម៉ោង 09:56 AM ប្រែសម្រួលៈ ម៉ាណែត


 ​អ​តី​ត​មេ​ដឹ​ក​នាំ​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​ទួ​រ​គី​មួ​យ​រូ​ប​ ​បា​ន​ប​ង្ហា​ញ​ខ្លួ​ន​ក្នុ​ង​អ​ង្គ​ស​វ​នា​កា​រ​ពី​ប​ទ​ជា​ប់​ចោ​​ទ​ប្រ​ ព្រឹ​ត្ត​អំ​ពើ​ភេ​រ​វ​ក​ម្ម​ប្រ​ឆាំ​ង​នឹ​ង​រ​ដ្ឋា​ភិ​បា​ល​។​
​ ​លោ​ក​ មេ​ប​ញ្ជា​កា​រ​ ​អី​ល​ឃឺ​រ​ ​បា​ស​បូ​គ​ ​ដែ​ល​បា​ន​ចូ​ល​និ​វ​ត្ត​ន៍​ក្នុ​ង​ឆ្នាំ​ ​២​០​១​០​ ​គឺ​ជា​ម​ន្រ្តី​ជា​ន់​ខ្ព​ស់​ដា​ច់​គេ​មួ​យ​រូ​ប​ ​ដែ​ល​ជា​ប់​ពា​ក់​ព័​ន្ធ​ពី​ប​ទ​ចោ​ទ​ប្រ​កា​ន់​ថា​ ​បា​ន​រួ​ម​គំ​និ​ត​គ្នា​ជា​មួ​យ​ប​ណ្តា​ញ​ ​អឺ​រ​ ​ចេ​ន​នី​ក​ន​ ​ក្ប​ត់​នឹ​ង​រ​ដ្ឋា​ភិ​បា​ល​។
​ ​ព្រះ​រ​ដ្ឋ​អា​ជ្ញា ​បាននិយាយថា ក្រុម អឺរចេននីកន ព្យាយាមផ្តួលរំលំនាយករដ្ឋមន្រ្តី រីសេព ថេយីប អឺរដូហ្គេន កាលពីឆ្នាំ ២០០៣។ ប៉ុន្តែ ​លោ​ក​ ​បា​ស​បូ​គ​ ​បា​ន​ប​ដិ​សេ​ធចំ​ពោះការចោទប្រកាន់នេះ ដែលមានមនុស្សប្រហែលជា ៤០០នាក់ ​បា​ន​ចា​​ប់​ខ្លួ​ន​ក្នុ​ង​កា​រ​ជ​ម្រះ​ក្តី​រ​ប​ស់​តុ​លា​កា​រ​។​
​ ​ម​ន្រ្តី​យោ​ធា​មួ​យ​ចំនួ​ន​ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ បាននិយាយថា ពួកគេធ្វើតាមបញ្ជារបស់ប្រធានតែប៉ុណ្ណោះ។​
​  ​យោ​​ង​តា​ម​សេ​ច​ក្តី​រាយ​ការណ៍ពីសារព័ត៌មាន ហ្សាម៉ាន ប្រចាំប្រទេសទួរគី តុលាការបាននិយាយថា ​កា​រ​ប្រ​​ឈ​ម​មុ​ខ​នឹ​ង​ប​ទ​ជា​ប់​ចោ​ទ​រ​ប​ស់​លោ​ក​មេ​ប​ញ្ជាកា​រ​ ជើងចាស់ បាសបូគ មិនជាប់ទាក់ទងនឹង ភារកិច្ចរបស់លោកឡើយ ​ប៉ុ​ន្តែ​វា​ជា​ប​​ទ​ជា​ប់​ចោ​ទ​ប​ង្ក​អំ​ពើ​ភេ​រ​វ​ក​ម្ម​ឯ​ណោះ​ទេ​។​
​  ​ជា​មួ​យ​គ្នា​នេះ​ដែ​រ ​កា​រសែតបានចុះផ្សាយថា លោកត្រូវបានគេចោទប្រកាន់ពីបទបង្កើតគេហទំព័រជាច្រើនសុខៗគ្នា ​ដែ​ល​យោ​ធា​បា​ន​ប្រើ​ប្រា​ស់​​ដើម្បី​ឃោ​ស​នា​នូ​ វព័ត៌មានអាក្រក់ប្រឆាំងនឹងរដ្ឋាភិបាល រហូតដល់ឆ្នាំ ២០០៨ ក៏ដូចជាបង្កើតអង្គការភេរវកម្មមួយផងដែរ ​ក្ន​ង​គោ​ល​បំ​ណ​ង់​ស្វែ​ង​រ​ក​កៅអីជំនួសរដ្ឋាភិបាល។​
​ ​ទោះ​បី​ជា​យ៉ា ​ង​ណា​ក្តី ​​មេ​ធា​វី​រ​បស់លោក អតីតមេបញ្ជាការបាសបូគ បាននិយាយថា ការចោទប្រកាន់នេះ ​ត្រូ​វ​បា​ន​ដា​ក់​ពា​ក្យ​ប​ណ្តឹ​ង​មិ​ន​ច្បា​ស់​លា​ស់​ហើ​យ​ខ្វះ​កា​រ​ជឿ​ ទុ​ក​ចិ​ត្ត​ផ​ង​ដែ​រ​៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post