
ហេតុការណ៍បំផ្ទុះមីននេះគឺជាស្ថា នការណ៍វាយប្រហារដ៏អាក្រក់បំផុតលើប៉ូលិសឥណ្ឌាក្នុងរយៈពេល២ឆ្នាំមកនេះ ដោយគេបានចោទប្រកាន់ទៅលើក្រុមឧទ្ទាម Maoist ដែលបានបើកប្រតិបត្តិការពង្រាយគ្រាប់មីនក្នុងតំបន់នោះ រួមទាំងរដ្ឋដទៃទៀតផងដែរ។
ជាមួយគ្នានេះដែរ ក្រុមឧទ្ទាម Maoist ដែលស្ថិតក្នុងភាគខាងកើតរដ្ឋ អូរីសា បានចាប់ជំរត់ជនជាតិអ៊ីតាលី ២នាក់ អស់រយៈពេលប្រហែល ២សប្តាហ៍កន្លងមកហើយ ប៉ុន្តែបានដោះលែងម្នាក់និង បានរៀបចំកិច្ចចរចាជាមួយរដ្ឋាភិបាលទាក់ទិននឹងការ ដោះលែងចំណាប់ខ្មាំងម្នាក់ទៀតផងដែរ។
ក្នុងរបាយការ ណ៍ បាននិយាយបន្តទៀតថា រថយន្តរបស់មន្រ្តីប៉ូលិស បានធ្វើដំណើរឆ្លងកាត់តំបន់ព្រៃមួយកន្លែង នៅពេលដែលមីនបានផ្ទុះឡើង។ ដោយឡែកទីភ្នាក់ងារព័ត៌មានឥណ្ឌាបានដកស្រង់សម្តីពីមន្រ្តីថា ក្រុមមន្រ្តីដែលជាសមាជិករបស់កងកម្លាំងទាហានប៉ារ៉ា ជាតិប្រចាំប្រទេស ក៏បានធ្វើដំណើរលើរថយន្តក្រុងដែលប្រែក្លាយទៅជាគំនរដែកអេតចាយខូចខ្ទេចខ្ទី ក្រោយពីហេតុការណ៍បំផ្ទុះគ្រាប់មីន បានកើតឡើងប្រហែលជានៅវេលាម៉ោង ១១និង៣០នាទីព្រឹក។
គួរបញ្ជាក់ថា មន្រ្តីប៉ូលិស ២០នាក់បានស្លាប់បាត់បង់ជីវិនៅក្នុងតំបន់មីនកាលពីខែមករា នៅភាគខាងកើតរដ្ឋ ចាកហេន ហើយកាលពីពាក់កណ្តាលឆ្នាំទៅមិញ ប៉ូលិស ២៦នាក់ក៏ត្រូវបានស្លាប់ក្នុងហេតុការណ៍ចាប់ជំរត់មួ យ នៅកណ្តាលរដ្ឋឆាតទីសហ្គារ៕