ថ្ងៃទី​ 30 ខែមេសា ឆ្នាំ2012, ម៉ោង 08:25 AM ឃ្លោក ចន្នី

ហេតុ​ការណ៍បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​បាន​ផ្ទុះ​ឡើង​​ជា​ថ្មី​នៅ​ ប្រទេស​ស៊ី​រី​ បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ​១០​នាក់ ​​ស្លាប់​ និង​ជាង​២០​នាក់​ទៀត​​រង​របួស​។ ​ប្រភព​សារ​ព័ត៌​មាន​រដ្ឋ​របស់​ស៊ី​រី ​បាន​ឱ្យ​ដឹង​ថា ​“នេះ​គឺ​ជា​អំ​ពើ​របស់​ពួក​ភេវរ​ករ​ ប៉ុ​ន្តែ​ ក្រុម​សកម្ម​ជន​បាន​ចោទ​ប្រកាន់​ថា ​វា​គឺ​ជា​អំ​ពើ​របស់​រដ្ឋា​ភិ​បាល​។
ហេតុការណ៍នេះ បានកើតឡើងនៅក្បែរវិហារមួយ ក្នុងតំបន់ មីដាន (Midan) បន្ទាប់ពីអគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោកបាន គីមូន ធ្វើការប្រកាសព្រមានដល់រដ្ឋាភិបាល ដែលមិនបានបំពេញតាមលក្ខខណ្ឌសន្តិភាព របស់អង្គការសហប្រជាជាតិ។
តាមសេចក្តីរាយការណ៍មួយរបស់ទូរទស្សន៍រដ្ឋរបស់ស៊ីរី បានរាយការណ៍ឱ្យដឹងផងដែរថា “ជនស៊ីវិល និងកងកម្លាំង​សន្តិសុខ ជាច្រើននាក់ បានស្ថិតនៅតំបន់នោះ ក្នុងពេលដែលគ្រាប់បែកបានផ្ទុះឡើង ធ្វើឱ្យមានចលនាយ៉ាងខ្លាំង ពួក​គេភៀសខ្លួនចេញពីកន្លែងនោះភ្លាមៗផងដែរ”។
តាមសម្តី របស់អ្នកវិភាគហេតុការណ៍នេះ បានឱ្យដឹងថា “មូលហេតុនៃការបំផ្ទុះគ្រាប់បែកនេះ អាចនឹងមកពីរដ្ឋាភិបាល​ ចង់បង្វែរការចាប់អារម្មណ៍ពីភាពតានតឹងនៃការធ្វើបាតុកម្មនៅក្នុងប្រទេស”។
ដោយឡែកអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនៃប្រទេសស៊ីរី ក៏បានឱ្យដឹងដែរថា “ពួកគេនឹងប្រឆាំងយ៉ាងពេញទំហឹង​ ចំពោះអំពើភេរវកម្មប្រឆាំងនឹងប្រជាជនស្លូតត្រង់”។
គួរបញ្ជាក់់ដែរថា ហេតុការណ៍បំផ្ទុះគ្រាប់បែក និងវាយប្រហារដោយអាវុធកើតឡើងជាញឹកញាប់បំផុតនៅប្រទេសស៊ីវី ដោយគេបានប៉ាន់ប្រមាណថា ប្រជាជនប្រហែល៩០០០នាក់ បានស្លាប់គិតតាំងពីខែមីនា ឆ្នាំទៅមិញ ធ្វើឱ្យស្ថានការណ៍​ប្រទេសនេះ នៅតែមិនទាន់ស្ងប់ទោះបីជាបណ្តាប្រទេសនានា បានលូកដៃចូលអន្តរាគ​មន៍ជាច្រើនដងរួចមក​ហើយក៏​ដោយ

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post