ថ្ងៃទី​ 01 ខែឧសភា ឆ្នាំ2012, ម៉ោង 10:09 AM ម៉ាណែត

អ្នក​​មនុស្ស​យ៉ា​ង​ហោ​ច​ណា​ស់​ ១​០​៣​នា​ក់​ ​បា​ន​ស្លា​ប់​បាត់​ប​ង់​ជី​វិ​ត​ ​ក្រោ​យ​ពី​នា​វា​ធុន​ធំ​មួ​យ​គ្រឿ​ង​ ​បា​ន​ក្រ​ឡា​ប់​ខ​ណៈ​ពេ​ល​មា​ន​ព្យុះ​បោ​ក​ប​ក់​យ៉ា​ង​ខ្លាំ​ង​នៅ​ភាគ​ឦ​សា ​ន ប្រ​ទេ​ស​ឥ​ណ្ឌា។​
នាវាមួយគ្រឿងនោះ ត្រូវបានគេរាយការណ៍មកថា មានផ្ទុកមនុស្សយ៉ាងហោចណាស់ ៣០០នាក់
ហើយធ្វើដំណើរលើដងទន្លេប្រាម៉ាភូត្រា (Brahmaputra) ក្នុងរដ្ឋអាសសាម។
របាយការណ៍ជាច្រើនបាននិយាយថា មនុស្សប្រមាណជាង ១០០នាក់ កំពុងបាត់ខ្លួន ខណៈដែលមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានគេសង្គ្រោះទៅទីទួលសុវត្ថិភាព។
ប៉ូលិសបាននិយាយថា ឧបទ្ទវហេតុមួយនេះ បានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលស្រុក ដូប៊្រី ខណៈដែលខ្យល់និងភ្លៀង ប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរស្របគ្នា។
ស្រុកដូប៊្រី មានចម្ងាយប្រហែល៣៥០គ.ម ពីភាគខាងលិចក្នុងក្រុង គូវ៉ាហាទី ក្នុងរដ្ឋអាសសាម។
សាក្សីមួយរូបស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បាននិយាយប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា នាវាមួយគ្រឿងនោះ បានក្រឡាប់ដាច់ចេញពីគ្នាជាពីរបំណែក ហើយខ្ញុំបានឃើញ មនុស្សអណ្តែតព្រោងព្រាត ខណៈដែលទឹកទន្លេហូរខ្លាំង។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក មេនបូហាន ស៊ីង បាននិយាយថា លោកពិតជារន្ធត់ និងចូលរួមលោកស្តាយចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិផងដែរ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post