- Tuesday, 10 April 2012 01:46
- administrator
- Hits: 196
នៅថ្ងៃទី៩ មេសា នេះ ទាំងអ៊ីរ៉ង់ និង EU បានបញ្ជាក់ពីកិច្ចចរចារនុយក្លេអ៊ែរ រវាងប្រទេសអ៊ីរ៉ង់ និងក្រុម P5+1 (សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN+ អាល្លឺម៉ង់) ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Fstanbul ប្រទេសទួគី ថ្ងៃទី១៤ មេសា។ លទ្ធផលដែលអាចទទួលបានតាមសញ្ញាយោគយល់ខ្លះៗ នៃកម្មវិធីនុយក្លេអ៊ែរនេះ គឺអ៊ីរ៉ង់សន្យាឈានទៅបញ្ចប់កម្មវិធីចម្រាញ់អ៊ុយរ៉ាញូម កំរិត ២០% បន្ទាប់ពីទទួលបានចំនួនគ្រប់គ្រាន់ សំរាប់ការសិក្សានុយក្លេអ៊ែរមួយ។ ប៉ុន្តែក្រុងតេអេរ៉ង់ មិនយល់ព្រមបញ្ជូនវត្ថុធាតុដើមនុយក្លេអ៊ែរ ទៅប្រទេសក្រៅ ក៏ដូចជាចម្រាញ់ក្នុងកំរិតទាប សំរាប់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ។ បើតាម Washington Post កាលពីចុងសប្តាហ៍ ឲ្យដឹងថា អាមេរិក អាចយល់ព្រមឲ្យអ៊ីរ៉ង់អភិវឌ្ឍនុយក្លេអ៊ែរស៊ីវិល ប្រសិនបើប្រទេសនេះ បញ្ជាក់ពិតប្រាកដថា ពួកគេពុំរត់តាមកម្មវិធីផលិតអាវុធនុយក្លេអ៊ែរនោះ។

នៅថ្ងៃទី៩ មេសា នេះដែរ យោធាជើងទឹកអាមេរិក ប្រកាសថា បានចាត់ទុកឲ្យនាវាផ្ទុកយន្តហោះ USS Enterprise ទៅកាន់តំបន់ឈូងសមុទ្រពែក្ស ដើម្បីរួមប្រតិបត្តិការជាមួយនាវាផ្ទុកយន្តហោះ USS Abraham lincoln ។ តាម AP នាវាចម្បាំងទាំង ២គ្រឿង នេះ នឹងជំនួយយោធាអាមេរិក នៅអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងចោរប្លន់សមុទ្រ នឹងល្បាតផ្លូវនាវាចរណ៍ដ៏សំខាន់ ក្នុងតំបន់ដែលអ៊ីរ៉ង់ ធ្លាប់បានគំរាមបិទច្រកនោះ៕