- Tuesday, 10 April 2012 00:50
កាលពីថ្ងៃទី៩ មេសា មេប៉ូលីសកូរ៉េខាងត្បូង Cho Huynh-oh បានប្រកាសលាលែងពីមុខតំណែង ប៉ុន្មានថ្ងៃក្រោយពីករណីរំលោភ និងសម្លាប់ដោយកាប់ជាកង់ៗ ធ្វើឲ្យមានការរំជើបរំជួលមជ្ឈដ្ឋានសាធារណៈ នៅប្រទេសនេះ។
តាមទូរស័ព្ទ ទូរស័ព្ទជនរងគ្រោះថែមទាំងបានប្រាប់ទីតាំងច្បាស់លាស់ ដែលនាងរងការរំលោភ ប៉ុន្តែអ្វីៗដែលប៉ូលីសកូរ៉េខាងត្បូង អាចធ្វើបាននោះ គឺការរើសបំណែកសាកសព ដែលមិនបានគ្រប់គ្រាន់ផង របស់ជនរងគ្រោះ បន្ទាប់ពីជាកន្លះថ្ងៃ ក្រោយពេលរឿងហេតុកើតឡើង។
ប៉ូលីស សារភាពថា របៀបធ្វើការការិយាល័យនិយម ព្រងើយតន្តើយ និងទាក់ទងប្រតិបត្តិការធូររលុង រវាងមជ្ឈមណ្ឌលសង្គ្រោះ និងក្រុមប៉ូលីសប្រតិបត្តិការ គឺជាមូលហេតុ ដែលបណ្តាលឲ្យការងារស្វែងរក សង្គ្រោះជនរងគ្រោះ ប្រព្រឹត្តទៅយ៉ាងយឺតយ៉ាវជាទីបំផុត។
កាលពីយប់មិញ ប៉ូលីសបានចាប់ឃុំខ្លួនបុរសសញ្ជាតិចិនម្នាក់ ដែលធ្វើអន្តោប្រវេសន៍មកកូរ៉េ និងជាជនជាប់សង្ស័យតែមួយគត់ ក្នុងករណីនេះ។ ទោះបីយ៉ាងនេះក្តី វាពុំគ្រប់គ្រាន់ សំរាប់លាងសំអាតកេរ្តិ៍ឈ្មោះ និងបន្ទូរកំហឹងរបស់មតិសាធារណៈជនឡើយ។
កាលពីថ្ងៃទី៩ មេសា មេប៉ូលីសកូរ៉េខាងត្បូង បានប្រកាសលាលែងពីមុខតំណែង ដែលជាកាយវិការមួយ ទទួលខុសត្រូវ និងសុំខមាទោស ចំពោះគ្រួសារជនរងគ្រោះ។
លោក Cho Hyun-Ho ពោលថាៈ ខ្ញុំសុំសំដែងការសុំខមាទោស និងចែករំលែកយ៉ាងជ្រាលជ្រៅ ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសុំក្តីមេត្តាលើកលែងទោស។ ខ្ញុំសុំទទួលកំហុស ចំពោះការធ្វេសប្រហែសរបស់ប៉ូលីស ដែលនាំឲ្យមាននូវផលវិបាកដ៏សែនឈឺចាប់នេះ។ ខ្ញុំសុំទោសអស់ពីដួងចិត្ត ព្រោះធ្វើឲ្យមហាជនអស់សង្ឃឹម។
តាមអ្នកជំនួយការជិតស្និត នឹងប្រធានាធិបតី Lee Myung-bak នោះលោក Lee មានគំរោងនឹងទទួលយកការលាលែងពីមុខតំណែងនេះ ហើយការចាកចេញរបស់លោក Cho នឹងកំណត់នៅពេលក្រោយ៕

មេប៉ូលីសកូរ៉េខាងត្បូង Cho Hynh-oh
កាសែតបានចុះផ្សាយឲ្យដឹងថា កាលពីថ្ងៃទី២ មេសា សាកសពដែលត្រូវកាត់ជាកង់ៗ របស់ស្រ្តីអាយុ ២៨ឆ្នាំម្នាក់ ត្រូវបានរកឃើញនៅទីក្រុង Suwon ភាគខាងត្បូងរដ្ឋធានីសេអ៊ួល បន្ទាប់ពីនាងបានទូរស័ព្ទសុំការជួយសង្គ្រោះតាមខ្សែទូរស័ព្ទសង្គ្រោះ បន្ទាន់។តាមទូរស័ព្ទ ទូរស័ព្ទជនរងគ្រោះថែមទាំងបានប្រាប់ទីតាំងច្បាស់លាស់ ដែលនាងរងការរំលោភ ប៉ុន្តែអ្វីៗដែលប៉ូលីសកូរ៉េខាងត្បូង អាចធ្វើបាននោះ គឺការរើសបំណែកសាកសព ដែលមិនបានគ្រប់គ្រាន់ផង របស់ជនរងគ្រោះ បន្ទាប់ពីជាកន្លះថ្ងៃ ក្រោយពេលរឿងហេតុកើតឡើង។