ប្រភពពី AFP និងស៊ីនហួរ​ បាន​ដក​ស្រង់​​សម្តី​​របស់​​​អ្នក​​កា​​សែត​​​បរ​ទេស​​​​ដែល​មាន​វត្ត​មាន​​ ​នៅ​មជ្ឈ​មណ្ឌល​​អវ​កាស Tongchang-ri របស់​កូរ៉េ​ខាង​ជើង​​ឲ្យ​​ដឹង​ថា នៅ​ថ្ងៃទី​៨ មេសា កាំ​ជ្រួច​​រយៈ​ចម្ងាយ​​ឆ្ងាយ​​របស់​​សា​ធារណៈ​រដ្ឋ​​ប្រ​ជា​ធិប​តេយ្យ​​ប្រ ​ជា​មេនិតុ​កូរ៉េ ដែល​តាម​​គំរោង​ នឹង​សំ​រាប់​បាញ់​​បង្ហោះ​ផ្កាយ​រណប​​នៅ​លើ​តារា​វិថី ក្នុង​រង្វង់​​​ពី​ថ្ងៃទី ​១២ ដល់ ១៤ មេសា ត្រូវ​បាន​គេតម្លើង​លើទម្របាញ់។
កាំជ្រួចកូរ៉េខាងជើង​ ត្រូវបាន​តម្លើង​លើទម្រ​
មុននេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បញ្ជាក់ថា​ ថ្នាក់​ដំបូង​នៃកាំជ្រួច​រុញបាន​ ៣​ថ្នាក់​នេះ ត្រូវ​បាន​​តម្លើង​​កាល​ពី​ថ្ងៃទី​៦ មេសា មកម្លេះ។

កូរ៉េខាងជើង​ នឹងបញ្ជូន​ ២ថ្នាក់ទៀត នៃកាំជ្រួច​នេះ ចេញពីឃ្លាំង​ ហើយរៀប​តម្លើង​វាទៅលើ​​ទម្រ​បាញ់​ ដែល​​​មាន​កម្ពស់​ ៥០ ម៉ែត្រ ក្នុង​រង្វង់​ ២ថ្ងៃ​ទៀត។ ព័ត៌មាន​ឲ្យ​ដឹង​ថា កាំ​ជ្រួច​នេះ នឹង​ត្រូវ​​បាន​តម្លើង​តាម​ទទឹងលើទម្រ​សំរាប់​បាញ់​បង្ហោះ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post