- Monday, 09 April 201
- administrator
- Hits: 319
ប្រភពពី AP ឲ្យដឹងកាលពីថ្ងៃទី៨ មេសា ថា ប្រមុខការទូតចិន លោក Yang Jiechi បានសំដែងការព្រួយបារម្ភ ចំពោះផែនការបង្ហោះកាំជ្រួចរបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមេនិតុកូរ៉េ ហើយជំរុញថា ចាំបាច់ត្រូវបង្កើនសកម្មភាពការទូតខ្លាំងជានេះទៀត ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្ន។ នេះជាប្រតិកម្មយ៉ាងប្រយ័ត្នប្រយែងមួយ ចំពោះភាពគឃ្លើននៃការញុះញង់ឲ្យបង្កអស្ថេរភាពសំរាប់តំបន់។
លោក Yang ឲ្យដឹងថា លោកបានពិភាក្សាពីផែនការបង្ហោះកាំជ្រួចរបស់កូរ៉េខាងជើង ក្នុងអង្គប្រជុំត្រីភាគី ជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង នៅខេត្ត Zhejiang ក្រុង Ningbo ។
ថ្លែងទៅកាន់អ្នកកាសែត ក្រោយអង្គប្រជុំនេះ លោក Yang ឲ្យដឹងថាៈ យើងខ្ញុំបានពិនិត្យ ប្តូរទស្សនៈ និងសភាពការណ៍នៅឧបទ្វីបកូរ៉េ ក្នុងនេះ មានសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង និយាយថា គេបង្ហោះផ្កាយរណប។
តាមលោក Yang ភាគីចិន មានកង្វល់ពីបរិបរថនេះ ហើយទូន្មានឲ្យអ្នកកាសែតទាំងសងខាង ពីទាបដល់ខ្ពស់ ឲ្យហ្នឹងនរ ហើយអត់ធ្មត់។ បញ្ហាទាំងនេះ ត្រូវដោះស្រាយតាមវិធានការនយោបាយ និងសន្តិភាព។
ក្នុងពេលជាមួយគ្នានេះ លោក Kim Sung-Hwan រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លើកឡើងថា វាជាជំហានថយក្រោយរបស់ក្រុងព្យុងយ៉ាង ក្នុងសភាពដែលពួកគេស្វែងរកវិធី ដើម្បីសម្របខ្លួន ជាមួយសហគមន៍អន្តរជាតិ។
ភាគីជប៉ុន លោក Gemba ឲ្យដឹងថា លទ្ធផលសំខាន់ពីអង្គប្រជុំខាងលើ គឺផែនការបន្តកិច្ចសហប្រតិបត្តិការ សំដៅទប់ស្កាត់ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង៕