នាវា​ទេសចរណ៍​ Balmoral ដឹកកូនចៅ​របស់អ្នក​ដែល​បានមាន​វត្តមាន​លើនាវា​ Titanic កាល​ពី​ថ្ងៃ​សៅរ៍ បាន​ចេញ​ដំណើរ​​ទៅ​កាន់​​កន្លែង​​ដែល​នាវា​​បាន​លិច​ បំណង​​រំលឹក​ខួបលើកទី១០០ នៃ​ទិវាសោកនាដកម្ម​ Titanic។

នាវា MS Balmoral ចេញដំណើរទៅកាន់​កន្លែង​លិចនាវា Titanic
Balmoral ដឹកអ្នកដំណើរ​ ១.៣០៩ នាក់ ស្មើនឹង​ចំនួនអ្នក​ដំណើរ​លើនាវា Titanic ។ នាវានេះ មានគំរោង​នឹងទៅដល់​កន្លែងដែល Titanic ជួបគ្រោះថ្នាក់ នៅចុងសប្តាហ៍ក្រោយ ហើយនឹង​ធ្វើដំណើរ​រំលឹក​ខួប​លើកទី ១០០ ថ្ងៃនាវាលិច វេលាម៉ោង​ ២ និង ២០ នាទី (ម៉ោង GMT) ថ្ងៃទី១៥ មេសា។
គ្រួសារ​មួយដែល​មានមនុស្ស​ច្រើន​ជំនាន់​ ក្នុងសម្លៀកបំពាក់​ នាដើមសតវត្ស​ទី២០ នាំគ្នា​ថតរូប​ មុនពេល​ឡើងនាវា
អ្នកដំណើរនឹងបរិភោគ​អាហារ​តាម Memi ដូច​នាវា​ Titanic កាលពី១០០ឆ្នាំមុន
កុមារម្នាក់​ដើតួជាអ្នក​លក់​កាសែត ចុះផ្សាយ​ព័ត៌មាន​ពី​ Titanic
អ្នកដំណើរ ​ម្នាក់ ក្នុងបន្ទប់​លំដាប់លេខ២ លើនាវា ដែលមាន​រចនាបថ​ដូច​ Titanic ត្រូវ​ចំណាយ​ ៩,០០០ ដុល្លារ សំរាប់​ដំណើរ​ ១២ថ្ងៃ ១២ យប់ ពីទ្វីប​អឺរ៉ុប​ ទៅកាន់​ទ្វីបអាមេរិក
អ្នកស្រី Mary និងលោក Tom Dearing មកពីរដ្ឋ​ Kentueky របស់អាមេរិក ក្នុងសម្លៀកបំពាក់​​របស់​ភ្ញៀវ​​ថ្នាក់​​លេខ​១ ថត​រូប​ជា​មួយ​នាវា Balmoral មុនពេលនាវា​លាកំពង់ផែ
គំរោង​ផ្លូវធ្វើដំណើរ​ តាមនាវា Titanic
នាវា Balmoral ចេញដំណើរ​ពី Southampton ហើយនឹងទៅដល់​កន្លែងនាវា Titanic (ដែលជួប​គ្រោះ​ថ្នាក់) នៅ​វេ​លា​ម៉ោង​ ២ និង ២០ នាទី ព្រឹក (ម៉ោង GMT) ថ្ងៃទី១៥ មេសា ២០១២។ បន្ទាប់មក​វានឹងបន្ត​ដំណើរទៅកាន់​បូរី New York (អាមេរិក) - កន្លែងដែល​ Titanic ពុំបានចូលសំចត​តាមគំរោង ១០០ ឆ្នាំមុន៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post