(Xinhua) - ចិនទទួលបានជោគ​ជ័យ​​ក្នុង​​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ចំនួន ២ ទៅ​កាន់​លំហ​អា​កាស នៅ​វេ​លា​ម៉ោង ៤ និង ៥០ នាទី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ។ ផ្កាយ​រណប​ទី​១២ និង​ទី​១៣ នេះ ​គឺ​សំ​រាប់​បណ្តាញ​មុខ​ងារ និង​អាកាសចរណ៍ពិភពលោក Beidou របស់វា ។
ផ្កាយរណប Beidou-2 ត្រូវបាន​បាញ់បង្ហោះពីកន្លែងមជ្ឈមណ្ឌលចាប់ផ្តើមបាញ់ផ្កាយរណបស៊ីនចាង នៅភាគនិរតី​ នៃខេត្ត Sichuan ។ វាត្រូវបាននាំយកទៅកាន់លំហអាកាស​ដោយកាំជ្រួច Long March-3B និងបានចូលកាន់ទៅកាន់តារាវិថីតាមកាលកំណត់ ។

វាគឺជាលើកទី១ហើយ ដែល​ចិន​បានចាប់ផ្តើមបាញ់បង្ហោះ​ផ្កាយរណបអាកាសចរណ៍ ២ នេះ ដោយកាំជ្រួចតែ១ ហើយផ្កាយរណប ២ នេះ នឹងជួយ​កែសម្រួលឲ្យមានភាពទៀងទាត់មួយ របស់ Beidou ឬ ប្រព័ន្ធត្រីវិស័យ -មជ្ឈមណ្ឌលនេះ និយាយក្នុងសេចក្តីថ្លែងការណ៍ ។

ចិននឹងចាប់ផ្តើម ​បាញ់បង្ហោះ​ផ្កាយរណប ៣ ទៀត សំរាប់បណ្តាញ Beidou នៅឆ្នាំនេះ ហើយ​ប្រព័ន្ធអាកាសចរណ៍ និងមុខងារផ្កាយរណបពិភពលោក នឹងធ្វើ​​ឲ្យ​បាន​បញ្ចប់ទាំងស្រុងនៅ​ក្នុងឆ្នាំ២០២០ ជាមួយអ្នកតារាវិថីចំនួន ៣០ ផងដែរ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post