- Tuesday, 13 March 2012 04:53

ខណៈពេលដែលក្រុមអ្នកសារព័ត៌មានដេញតាមប្រមាញ់ថតរូបភាពរបស់នាងៗទាំង នោះ ប្រជាពលរដ្ឋទូទៅ ក៏បានចោទជាសំនួរចំពោះបំណងសំខាន់នៃសកម្មភាពរបស់ពួកគេ បែបនេះថាៈ តើពួកគេអាក្រាតកាយដើរសាធារណៈបែបនេះ ដើម្បីជំរុញឲ្យមានការការពារបរិស្ថាន ឬមួយពួកគេចង់ឲ្យសាធារណៈជនចាប់អារម្មណ៍ទៅលើពួកគេ? តើវាគឺជាការសម្តែងសិល្បៈធម្មតាមួយ ឬ ជាអំពើចម្កួតលីលា?
ប៉ុន្តែ បើតាមពិត នៅប្រទេសលោកខាងលិច ការអាក្រាតកាយសាធារណៈបែបនេះ វាគឺជាទង្វើរប្រឆាំងសន្តិភាពមួយ ដើម្បីទាក់ទាញឲ្យមានការចុះផ្សាយជាសាធារណៈពីសារព័ត៌មាន អស់រយៈពេលជាង ១០០ឆ្នាំ មកហើយ។ ឧទាហរណ៍ៈ នៅប្រទេសអូស្ត្រាលី ការជិះកង់អាក្រាតកាយពិភពលោក ត្រូវបានគេធ្វើឡើងក្នុងបំណងបង្កើនការយល់ដឹងរបស់មនុស្ស ឲ្យចេះថែរក្សាការពារបរិស្ថាន និងក៏ដូចជាតម្លៃថ្លៃថ្នូរនៃអ្នកជិះកង់ ម៉ូតូ នៅលើដងផ្លូវសាធារណៈផងដែរ៕