នៅថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១២ ស្រ្តី​ម្នាក់​​ត្រូវ​​បាន​​ប្រ​ទះ​ឃើញ​​ឈរ​នៅ​​ក្បែរ​ផ្ទាំង​​រូប​ភាព​​ អត្ថ​បទ​​មួយ នៅ​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ Shenzhen ។ សកម្ម​ភាព​របស់​នាង គឺ​​ចង់​ផ្តល់​ដំបូ​ន្មាន​​ដល់​ស្រ្តី​ចិន​ទាំង​ឡាយ ដែល​កំពុង​សុបិន្ត​​​ចង់​ស្វែង​រក​​​ប្តី​បរទេស ដោយ​ស្រ្តី​រូប​នេះ បាន​​ប្រាប់​​ឲ្យ​ដឹង​​ជា​ចំ​ហរ​​​ពី​រឿង​រ៉ាវ​ដ៏​ជូរ​ចត់​ផ្ទាល់​ខ្លួន​ របស់​នាង ដែល​ត្រូវ​​ចាញ់​បោក និង​​វាយ​ធ្វើ​បាប​​ដោយ​​ប្តី​អាមេរិកាំង ។
ជាមួយរូបភាព​ នាង និងប្តីជាជនជាតិអាមេរិកាំង ដែលដាក់ចំកណ្តាលផ្ទាំងកៅ​ស៊ូ​នេះ ស្រ្តី​រូប​នេះ បាន​សរសេរ​ចំ​ណង​ជើង​ផ្នែក​ខាង​លើ​​ថាៈ “គួរស្រឡាញ់ Shenzhen! កុំស្រឡាញ់អាមេរិកាំង!” ។

ផ្នែកខាងក្រោមរូបភាពៈ

“នាងខ្ញុំមានឈ្មោះ Shu Ya” ។ ខ្ញុំបានកំពុងរស់នៅក្នុងក្រុង Shenzhen អស់រយៈពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដោយ​សារ​តែ​ស្នេហា​ខ្ពស់​ខ្ពស់​ឥត​ពិ​ចារ​ណា​របស់​ខ្ញុំ ទៅ​លើប្រទេសក្រៅ ខ្ញុំក៏បានរៀបអាពាហ៍ពិពាហ៍​ជាមួយបុរសអាមេរិកាំងម្នាក់ ដែលខ្ញុំបានជួបគាត់នៅរាត្រី​បារមួយនៅ Nanshan ក្រុង Shenzhen អស់រយៈពេល ៣ឆ្នាំ កន្លងមកហើយ ។

ប៉ុន្តែមិនយូរប៉ុន្មានសោះ ខ្ញុំបានរកឃើញថា គាត់ (ប្តី) ត្រូវយកចំណែកនៃប្រាក់ខែរបស់គាត់ ទៅ​បង់​ពន្ធ​ដែល​គាត់​​ជំពាក់​រដ្ឋា​ភិបាល​អាមេ​រិកាំង ហើយ​រឿង​នេះ វា​បាន​កើត​ឡើង​ត្រឹម​ក្នុងរយៈ ៣ឆ្នាំ នៃការរៀបការរវាងខ្ញុំ និងគាត់ ។ ខ្ញុំមិនគ្រាន់តែបាន​ចំណាយលុយដែល​ ខំសន្សំទុកជាច្រើនឆ្នាំរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏បន្សល់ទុករាប់សិបបំណុលផងដែរ ។

ខ្ញុំត្រូវគេបោកប្រាក់លុយ ផ្លូវភេទ និងស្នេហា ។ ហើយឥឡូវ ខ្ញុំកំពុងរងទុក្ខវេទនាជាទីបំផុត ដោយ​សារ​លទ្ធ​ផល​នៃ​ការ​ជ្រើស​រើស​ចង់​បានខ្ពង់ខ្ពស់របស់ខ្ញុំ ។

២ ខែ កន្លងមកនេះ ខ្ញុំបានចោទប្រកាន់គាត់ប្រើអំពើហឹង្សាគ្រួសារ ទៅកាន់ប៉ូលីស​ក្នុង​តំបន់ សហ​រដ្ឋ​អាមេរិក ។ គាត់​ត្រូវ​បាន​រក​ឃើញ​ថា មានកំហុស និងព្យួរទោស ៣ឆ្នាំ ។ ឥឡូវគាត់ត្រូវទៅការិយាល័យព្យួរទោស ១សប្តាហ៍ម្តង ។

បច្ចុប្បន្ន នាងខ្ញុំរវល់បំពេញបែបបទលែងលះជាមួយគាត់ ។​ ខណៈគ្រានោះដែរ នាងខ្ញុំចង់ផ្តល់​ដំ​បូន្មាន ក៏​ដូច​ជា​អំពាវ​នាវ​​ដល់​បង​ស្រី​ទាំងឡាយ ដែលកំពុងមានក្តីសុបិន្តចង់បានបុរសអាមេរិកាំងធ្វើជាស្វាមី សូមកុំបោះជំហានតាមរូបនាងនោះអី ។

ទោះជាយ៉ាងណា នេះគ្រាន់តែជារឿងបុក្គលប៉ុណ្ណោះ តែយើងក៏ឃើញមានអ្នកខ្លះ ក៏រួម​រស់​សម​ប្រ​កប​​ជា​មួយ​ស្វាមី​អាមេរិកាំង​យ៉ាង​សុខ​សាន្ត​ផង​ដែរ ។ តើប្រិយមិត្តមានយោបល់យ៉ាងណាដែរ ចំពោះ​ដំបូន្មាន​...​ដែល​កើត​ចេញ​ពី​ក្តី​ឈឺ​ចុក​ចាប់​របស់​ស្រ្តីរូបនេះ ?

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post