- Friday, 04 May 2012 01:31

ឆ្លើយតបនឹងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី២ ឧសភា លោក Aquino បានយល់ព្រមជាមួយសេចក្តីប្រកាសរបស់ប្រធានក្រុមហ៊ុនផ្គត់ ផ្គង់ទូរស័ព្ទធំបំផុតនៅហ្វីលីពីន (PLDT) Manny Pangillian ថា បណ្តាគំរោងអភិវឌ្ឍន៍ស្វែងរកឧស្ម័នក្នុងតំបន់នេះ អាចត្រូវពន្យាពេល ដោយសារការប៉ះទង្គិចជាបន្តបន្ទាប់ រវាងក្រុងម៉ានិល និងក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ។
ប៉ុន្តែលោក Aquino បានឲ្យដឹងថា រដ្ឋាភិបាលកំពុងប្រឹងប្រែងខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហា ។ នោះឯង ជាមូលហេតុហ្វីលីពីន ចង់មានដំណោះស្រាយការទូតជាមួយចិន នៅតំបន់ Recto bank - ដែលក៏ជាតំបន់ស្ថិតក្នុងដែនដី “៩ កង់” ត្រូវបានចិនអះអាងថា ជារបស់ខ្លួន ។
លោក Aquino អះអាងថា តំបន់ Recto bank ស្ថិតក្នុងអធិបតេយ្យភាពរបស់ហ្វីលីពីន ស្របតាមអនុស្សារណៈច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ដែលទាំងហ្វីលីពីន និងចិន សុទ្ធសឹងចុះហត្ថលេខា ។
លោកបញ្ជាក់ច្បាស់ថា តំបន់ Recto bank វាច្បាស់លាស់ណាស់ ជារបស់ហ្វីលីពីន ព្រោះស្ថិតក្នុងតំបន់យុត្តាធិការ ២០០ Miles នៃអនុស្សារណៈអំពីច្បាប់សមុទ្រ ។
លោកប្រកាសថា នឹងប្រើប្រាស់គ្រប់វិធី ដើម្បីដោះស្រាយបញ្ហា ៕