- Friday, 04 May 2012 00:57

ដូច្នេះ អត្រាបណ្តូរប្រាក់របស់លុយយាន់ (RMB) បានកើនខ្ពស់ជាឯកត្តកម្ម ចាប់តាំងពីពេលបណ្តូរប្រាក់នេះ បានផ្សារភ្ជាប់ជាមួយប្រាក់ដុល្លារ USD នៅឆ្នាំ២០០៥ មក ។ បើប្រៀបនឹងសប្តាហ៍មុន កំណើននេះ គឺ ០,៧% ។
បើតាម Blomberg កាបង្កើនជាសប្បនិមិត្តនៃប្រាក់យាន់ គឺមានទាក់ទងដល់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីហិរញ្ញ វត្ថុអាមេរិក Timothy Geithner នៅក្រុងប៉េកាំង ។
កន្លងមក អាមេរិក និងប្រទេសលោកខាងលិចមួយចំនួន ចាត់ទុកថា ចិនមានចេតនា និងអនុវត្តជាប្រព័ន្ធការទម្លាក់សមាមាត្របណ្តូរប្រាក់របស់ RMB ឲ្យចុះទាប ។
ចំណែកចិនវិញ បានសង្កត់ធ្ងន់ថា នឹងធ្វើឲ្យរូបិប័ណ្ណរបស់ខ្លួន កើនតម្លៃសន្សឹមៗ ។ ក្នុង ៥ឆ្នាំ កន្លងមកនេះ ប្រាក់ RMB បានកើន ២៣% ប្រៀបនឹងប្រាក់ USD ។ សមាមាត្រទាបនៃប្រាក់ RMB ធ្វើឲ្យមានប្រយោជន៍ដល់ផលិតករចិន អាស្រ័យដោយទទួលបានឧត្តមភាពលើទីផ្សារទាំងពីរ ទាំងក្នុង និងក្រៅប្រទេស ។
ការទម្លាក់សមាមាត្របណ្តូរប្រាក់ ជួយគាំទ្រដល់វិស័យឧស្សាហកម្មក្នុងប្រទេស ដោយមិនបំពានដល់ការកំណត់នឹងបទដ្ឋានរបស់ WTO ៕