ថ្ងៃទី​ 14 ខែឧសភា ឆ្នាំ2012, ម៉ោង 04:15 PM ប្រែសម្រួលៈ ស៊ុនហ្វាន
1


នេប៉ាល់ (BBC): មនុស្ស​១៥​នាក់ បាន​ស្លាប់ ពេល​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ ២១​នាក់ ព្យាយាម​ចុះ​ចត​នៅ​ព្រលាន​យន្ត​ហោះ​មួយ នៅ​ភាគ​ខាង​ជើង​ប្រទេស​នេប៉ាល់។
យន្តហោះធុន Dornie របស់​ក្រុម​ហ៊ុន​អាកាស​​ចរណ៍ Agni Air ដែល​ផ្ទុក​អ្នក​ដំណើរ​ ១៨នាក់ និងយានិក ៣នាក់ បាន​ធ្លាក់​នៅវេលាម៉ោង៩ និង៤៥នាទី (ម៉ោង​ក្នុង​តំបន់​) បន្ទាប់ពីទៅបុកកូនភ្នំមួយ ខណៈ​ដែល​ព្យាយាម​ចុះចត នៅព្រលានយន្ត​ហោះ​ចម​សុម​ (Jomsom airport)
បើតាមសម្តីប៉ូលិស បានឲ្យដឹងថា មនុស្ស​៦នាក់ ដែលនៅរស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅក្រុងប៉ូខារ៉ា (Pokhara) ហើយអ្នកស្លាប់ និងរង​របួស​ភាគ​ច្រើនជាជនជាតិឥណ្ឌា។
គ្រោះថ្នាក់តាមផ្លូវអាកាស បានក្លាយជារឿង​ធម្មតាទៅហើយ សម្រាប់ប្រទេសដែលសម្បូរទៅដោយភ្នំមួយនេះ។ ប៉ុន្តែ​ប៉ូលិស បាននិយាយថា ខណៈដែលកើតហេតុ អាកាសធាតុល្អណាស់ ពុំមានចុះអ័ព្ទទេ ខណៈគេកំពុងធ្វើការស៊ើប​អង្កេត​លើករណីនេះ។
គួររំលឹកថា កាលពីឆ្នាំទៅមិញ មានមនុស្ស១៩នាក់ បានស្លាប់ នៅពេលដែលយន្តហោះមួយ បានដឹក​អ្នក​ទេសចរ ទៅ​ទស្សនា​ភ្នំហិមាល័យ នៅខាងក្រៅក្រុងខេតម៉ាន់ឌូ (Kathmandu)

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post