សមព្យុះហយាត្រា
ប្រទេសរុស្សីបានធ្វើការហាត់សមព្យុះហយាត្រាដើម្បីចូលរួម​នៅក្នុងពិធីបុណ្យជ័យ
ជំនះលើពួកអាល្លឺម៉ង់​ណាហ្ស៊ីអ៊ីត្លែរនាថ្ងៃ​ ៩ឧសភា  ដែលគ្រោងនឹងធ្វើឡើងនៅទី
លានក្រហមក្នុងប្រទេសរុស្ស៊ី។

       
ការធ្វើក្បួនព្យុះហតយាត្រានេះ ត្រូវបានធ្វើឡើងដើម្បីរំលឹកខួបលើកទី ៦៧ឆ្នាំ នៃជ័យជំនះលើពួកអាល្លឺម៉ង់ណា
ហ្ស៊ីក្នុងឆ្នាំ១៩៤៥​ ។


លោកវ៉្លាឌីមៀរពុទីន ត្រូវគេរំពឹងថា នឹងធ្វើការត្រួតពលនៅក្នុងពិធីបុណ្យជ័យជំនះ៩ឧសភាខាងមុខហើយយ៉ាង
ហោចណាស់មានកងកម្លាំងប្រដាប់អាវុធនិងកងទ័ពបំរុងប្រមាណជា១៤,០០០នាក់ត្រូវគេរំពឹងថានិងចូលរួមនៅ
ក្នុងការធ្វើក្បួនព្យុអហត្ថយាត្រានេះផងដែរ ។


អ្នកស្រុកម៉ូស្គូម្នាក់និយាយថា លោកតែងតែមើលការធ្វើក្បួន  ព្យុះហត្ថយាត្រាយោធារៀងរាល់ឆ្នាំ ។ លោកបាន
បញ្ជាក់ថាមិនថាឡើយអាវុធយុទ្ធភ័ណ្ឌនិងឧបករណ៍សិកទំនើបៗប៉ុណ្ណោះទេប៉ុន្តែសូម្បីតែក្រុមទាហានដែលចូល
រួមពិធីនេះក៏ត្រូវតែប្រកាន់នូវវិន័យម៉ឹងម៉ាត់ដែរ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post