ទីស្នាក់ការសារព័ត៌​មាន​​កណ្តាល​​កូរ៉េ​ខាង​​ជើង​ KCNA កាល​​ពី​​ថ្ងៃ​​ទី​៦ ឧសភា បាន​ផ្សាយ​​ព័ត៌​មាន​ថា ប្រ​មុខ​​ដឹក​នាំ​​ពិធី​​ការ​រដ្ឋ​កូរ៉េ​ខាង​ជើង Kim Jong-Nam នឹង​ធ្វើ​ទស្សន​កិច្ច​​ក្នុង​ពេល​​ឆាប់ៗ​នេះ នៅ​ប្រ​ទេស​ឥណ្ឌូ​នេស៊ី និង​សិង្ហបូរី ។

Kim Jong-Nam (ធ្វេង) និង Kim Jong-Un
តាម KCNA លោក Kim នឹងទស្សនកិច្ច​ “មិត្តភាព និងផ្លូវការ” ទៅកាន់​ឥណ្ឌូនេស៊ី តាមការ​អញ្ជើញ​របស់ប្រធានាធិបតី Susilo Bambang Yudhoyono ។

KCNA ក៏បានលើកឡើង​ថា លោក Kim ក៏មាន​ផែនការ​ទស្សនកិច្ច​នៅសិង្ហបូរី តែមិនបាន​ឲ្យដឹង​លំអិត​ឡើយ ។

លោក Kim Jong-Nam បច្ចុប្បន្ន​ជាប្រធានគណៈប្រធានមហាសន្និបាត​កំពូល (រដ្ឋសភា) ហើយ​ត្រូវបាន​ចាត់ទុកជាតួអង្គ​ទី២ បន្ទាប់ពីមេដឹកនាំ​ថ្មី​កូរ៉េខាងជើង Kim Jong-Un ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post