នៅវេលាយប់ម្សិលមិញ​នេះ (៦ ឧសភា) តាម​លទ្ធ​ផល​​ដែល​​ក្រ​សួង​មហា​ផ្ទៃ​​បារាំង​ បាន​រាប់​ និង​ប្រ​កាស​​ជំ​ហាន​ដំ​បូង​​ ឲ្យ​ដឹង​ថា លោក Francois Hollande ទទួល​​បាន​​​សម្លេង​​​គាំទ្រ ៥១,០៥% ខណៈ​​ពេល​​​ដែល​​គូ​​ប្រ​​ជែង​​​របស់​​លោក​​​ក្នុង​​ជុំទី​​២ គឺ​​​ប្រ​​ធា​​នា​​ធិប​​តី​​បា​​រាំង​​​កំពុង​​​កាន់​​អំណាច​ Nicolas Sarkozy ទទួល​បាន​​តែ ៤៨,៩៥% ។
តាម​គំរោង​​លទ្ធផល​ផ្លូវការ​ នឹង​​ត្រូវ​​បាន​​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​ប្រ​កាស​​នៅ​ដើម​​សប្តាហ៍​ក្រោយ ។

ដូច្នេះ ​ ជាមួយនឹង​លទ្ធផល​ខាងលើ វាជា​លើក​ដំបូង​​ហើយ ដែល​​គណ​បក្ស​​និយម​​ធ្វេង​ ឡើង​កាន់​​អំ​ណាច​​ក្រោយ​​អវត្ត​មាន ១៧​ឆ្នាំ កន្លង​មក ។ ប្រ​ទេស​បា​រាំង​​នឹង​​មាន​មេ​ដឹក​នាំ​​គណ​បក្ស​​សង្គម​ ឡើង​កាន់​អំ​ណាច​ ដែល​មុននេះ ធ្លាប់​បានទទួល​តំណែង​ប្រធានាធិបតី​ដែរ គឺលោក Francois Mitterrand ។

ស្របពេល​នឹង​គ្នានោះ លោក Sarkozy បានក្លាយ​ជា​ប្រធានាធិបតី​ដំបូង​មួយ​រូប របស់​បារាំង ដែលកាន់អំណាច​បានតែ១អណត្តិ គិតពីឆ្នាំ​១៩៨១ មក ហើយលោក​ក៏​​ជា​ប្រធានាធិបតីទី១១ របស់​ទ្វីពអឺរ៉ុប ដែល​ធ្លាក់​ឆ្នោត​ដោយឥទ្ធិពល​នៃវិបត្តិ សេដ្ឋកិច្ច​អឺរ៉ុប ។

ក្រោយ​ ការ​ប្រកាស​លទ្ធផល ភ្លាមៗនោះ អ្នក​គាំទ្រ​របស់លោក​ Hollande រាប់ពាន់នាក់ ​បានប្រមូល​ផ្តុំ​គ្នា​នៅទីលាន​ប្រវត្តិសាស្ត្រ Bastillo កណ្តាល​ក្រុង​ប៉ារីស ដើម្បី​របប​​​​ជ័យជំនះ ។

ខណៈពេល​ដដែលនោះ លោក Sarkozy ក៏បាន​ទទួល​ស្គាល់​បរាជ័យ​ ហើយទូរស័ព្ទ​ជូនពរ​មេដឹកនាំ​ថ្មីរបស់​ប្រទេស​បារាំង ។

សំដែង ​មតិ​ជាមួយអ្នកគាំទ្រ​ខ្លួន លោក Sarkozy ពោល​ថាៈ ពលរដ្ឋ​បារាំង​មានការ​ជ្រើសរើស​របស់ខ្លួន... Francois Hollande ជាប្រធានាធិបតី​របស់ប្រទេស​បារាំង ហើយលោក​ចាំបាច់​ត្រូវ​បានគោរព... ខ្ញុំទទួលខុសត្រូវ​ចំពោះ​បរាជ័យនេះ ។ លោកក៏​បានថ្លែង​អំណរគុណផងដែរ ចំពោះអ្នក​ប្រឹងប្រែង​គាំទ្រ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post