ពុធ 04 កក្តដា 2012 - 9:59 am

 

រដ្ឋាភិបាល​ប្រទេស​ភូមា​បាន ​សម្រេច​​ធ្វើ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ចំនួន​២០នាក់បន្ថែម​ទៀត​ ក្នុង​ចំណោម​៤៦​នាក់​កាល​ពី​ថ្ងៃ​អង្គារ ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​នេះ​មាន​ស្ថិរភាព និង​ការ​ផ្សះផ្សា​ជាតិ។
ប៉ុន្តែ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ភូមា គឺ​លោកស្រី អ៊ុង សាន ស៊ូជី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ដោះលែង​អ្នក​ទោស​នយោបាយដែល​នៅ​សេស​ សល់​​ទាំង​អស់​​​ចំនួន​រហូត​៣៣០​នាក់។
គេ​កត់​សម្គាល់​ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ប្រទេស​ភូមា​កំពុង​តែ​ធ្វើ​កំណែទម្រង់​ជា​ បន្តបន្ទាប់ ដើម្បី​ឲ្យ​ប្រទេស​នេះ​លែង​នៅ​ឯកោ​ឆ្ងាយ​ពី​ពិភពលោក​ទៀត។ ហើយ​ដោយ​សារ​ការ​ធ្វើ​កំណែទម្រង់​នេះ ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​ចាប់​ផ្តើម​មាន​ទំនង​ទំនង​ជា​ថ្មី​ជាមួយ​ ប្រទេស​នេះ ដើម្បី​តម្រង់​ផ្លូវ​ភូមា​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៕free press

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post