ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១២ ម៉ោង១៥:០១ ជាមួយ​នឹង​ការ​គំរាម​របស់​បាតុកម្ម​មហាជន​អភិបាលក្រុង​អូគី​ណាវ៉ា​កាល​ពី​ថ្ងៃអាទិត្យ​ទី​១​ខែ​កក្កដាឆ្នាំ​២០១២​បាន
​បដិសេធ​ផែនការ​របស់​អាមេរិក ​ដើម្បី​ដាក់​ពង្រាយ​យន្តហោះ​យោធា​Osprey ​នៅ​កោះ​អូ​គី​ណា​វ៉ា ​នៅក្នុង​ចំណោម
​ការ​ព្រួយបារម្ភ ​អំពី​បញ្ហា​សុវត្ថិភាព​។​

​​អភិបាលក្រុង ​អូ​គី​ណា​វ៉ា ​លោក​ហ៊ី​រ៉ូ​កា​ហ្សូ​ណា​គៃ​ម៉ា ​បាន​និយាយប្រាប់​លោក ​សា​តូ​ស៊ី​ម៉ូ​រី​ម៉ូតូ ​រដ្ឋមន្ត្រីក្រសួង​ការ
ពារ​បរទេស​ជប៉ុន​ថា​«យើង ​គ្មាន​ជម្រើស​ទេ​ប៉ុន្តែ​គឺ​បដិសេធ​បញ្ហា​នេះ​ប្រសិនបើ​ពួកគេ​នាំមក​ដោយ​បង្ខំ​នូវ​អ្វី​ដែល
​ជា​ការសង្ស័យ​អំពី​ សុវត្ថិភាព​របស់​វា​នោះ​ »។​

​លោក ណា​កៃ​ម៉ា និង លោក​ម៉ូ​រី​ម៉ូតូ ​បាន​ជួបគ្នា​នៅ​ការិយាល័យ​អភិបាលក្រុង នៅ​ទីក្រុង​ណា​ហា ខណៈ​ដែល​ប្រ
ជាជន​២០០​នាក់​ បាន​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ដើម្បី​តវ៉ា​អំពី​ការ​បន្ត​មាន​វត្តមាន របស់​អាមេរិក​ នៅលើ​កោះ​នេះ​។
​ទោះបីជា​រដ្ឋាភិបាល​ជប៉ុន ​មិន​មាន​ផែនការ​ត្រឹមត្រូវ​តាមច្បាប់​ដើម្បី​បដិសេធ ផែនការ​ដាក់​ពង្រាយ​របស់​អាមេរិក
​នេះ​ក៏ដោយ ​ក៏​ការ​ខឹង​សម្បារ​ពី​អ្នក​កោះ​អូ​គី​ណា​វ៉ា អាចធ្វើ​ឲ្យ​រេចរឹល​បន្ថែម​ទៀត​នូវ​ការគាំទ្រ​ពី​សាធារណជន
ចំពោះ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី យ៉ូស៊ី​ហ៊ី​តូ​ណូ​ដា​ដែរ​។​

​កាលពី ​ថ្ងៃ​សុក្រ ក្រុង​វ៉ាស៊ីនតោន បាន​ជូន​ព័ត៌មាន​ជា​ផ្លូវការ​ដល់​ក្រុង​តូ​ក្យូ​ថា​ខ្លួន​នឹងធ្វើ​ដំណើរ​ ទៅមុខ​ជាមួយ
នឹង​ផែនការ​ដាក់​ពង្រាយយន្តហោះ​Osprey នៅ​មូលដ្ឋាន​ទ័ពអាកាស Futenma នៅ​ជិត​ទីក្រុង​ណា​ហា​នៅក្នុង
​ខែតុលា​។ លោក ណា​កៃ​ម៉ា បាន​និយាយប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​« ប្រសិនបើ​អាមេរិក បង្ខំ​ដាក់​
ពង្រាយ​យន្តហោះ Osprey ហើយ ​ឧប្បត្តិហេតុ​មួយ ឬ ក៏​ឧប្បត្តិហេតុ មួយទៀត កើតឡើង​នៅក្នុង​តំបន់​ដែល
​មាន​ប្រជាជន​ច្រើន​កុះករ​នេះ វា​នឹង​នាំទៅដល់​ចលនា​មួយ​ទាមទារ​ឲ្យ​បិទ​ជាបន្ទាន់​នូវ​មូលដ្ឋាន​ទាំងអស់​» ​។​

​យន្តហោះ ​នេះ​ត្រូវ​បាន​រំខាន ជាមួយនឹង​បញ្ហា​ទាំងឡាយ​នៅក្នុង​បណ្ដា​ឆ្នាំ​ដំបូង របស់​វា នៅ​ទសវត្សរ៍ ឆ្នាំ​១៩៩០
ប៉ុន្តែ​មន្ត្រី​អាមេរិក បាន​និយាយ​ថា​កំហុស​បន្តិចបន្តួច​ខាង​បច្ចេកទេស​ត្រូវបាន​សំអាត​ហើយៗ អង្គភាព​កង​ម៉ា​រី​ន​
របស់​អាមេរិក​បាន​និយាយ​ថា​យន្តហោះ​នេះ​វា​មាន​ ប្រយោជន៍​យ៉ាងខ្លាំង​៕akt

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post