​ថេន​សេន​បាន​ពន្យារ​ពេល​ទស្សនកិច្ច​នៅថៃ​កាលពី​ចុងខែ​ឧសភា​ដោយ​សារ​វា​ជាន់​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ប្រឆាំង​​អ៊ុង សាន ស៊ូ​ជី​។លោក​ថេន សេនត្រូវពិភាក្សា​ជាមួយ​នាយក​រដ្ឋ​​មន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​នៅ​ថ្ងៃ​ចន្ទ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ កាលពី​ថ្ងៃអាទិត្យ​បានចាប់ផ្តើម​ ដំណើរ​ទស្សនកិច្ច​ថៃ​លើកដំបូង​ ចាប់តាំងពី​លោក​ចូលកាន់ តំណែង​នៅ​​ក្នុង​ទស្សនកិច្ច ​មួយ​ដែល​ទំនងជា​ផ្តោត​លើ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រជាជាតិ​កែ​ទម្រង់​ របស់​លោក​ និង​ប្រទេសជិតខាង​ដែល​សម្បូរ​សប្បាយ​ជាង​។​
​លោក​ថេន សេន បាន​ទៅ​ដល់​ក្រុង​បាងកក​ សំរាប់ ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ ដែល​នឹង​រួមមាន​ ជំនួប​ពិភាក្សា​ ជាមួយ​នាយក​រដ្ឋ​​មន្ត្រី ​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​នៅ​ថ្ងៃ​ចន្ទ​ដែល​ផ្តោត​លើ​ការអភិវឌ្ឍន៍​និង​ការវិនិយោគ​លើ​ ហេដ្ឋា រចនាសម្ពន្ធ​សំរាប់​មី​យ៉ាន់​ម៉ា​។​

​ក្រសួង​ការបរទេស ​ថៃ​បាន​ និយាយថា​ជំនួប​នេះ​ក៏​នឹង​ជា​ឱកាស​សំរាប់​ពង្រឹង​ទំនាក់ទំនង ជាពិសេស​ការគាំទ្រ​កំណែទម្រង់​សេដ្ឋ​​កិច្ច​និង​កិច្ចខិតខំ​អភិវឌ្ឍន៍​របស់​ មី​យ៉ាន់​ម៉ា​សំរាប់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​និង​តំបន់​ទាំងមូល​។​

​ ថៃ​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​មួយ​ជាមួយ​មី​យ៉ាន់​ម៉ា​ក្នុង​ អំឡុង​ឆ្នាំ​ឯកោ​ក្រោម​របប​គ្រប់គ្រង​យោធា តែ​កំណែទម្រង់​​ក្រោម​ការដឹកនាំ​របស់​លោក​ថេន​សេន​បាន​បង្ក​អោយ​មាន​ ការផ្សះផ្សា​រ​ទំនាក់ទំនង​ជាមួយ​លោកខាងលិច ឡើងវិញ​។​នៅ​ខែ​នេះ​​អាមេរិក​បាន ​អនុញ្ញាត​អោយ​បណ្តា​ក្រុមហ៊ុន​អាមេរិក​ធ្វើ​ការវិនិយោគ​នៅ​មី​យ៉ាន់​ម៉ា​ រួម​ទាំង​ប្រេង​និង​ឧស្ម័ន​ក្រោម​កម្មវិធី​បន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​ខ្លួន ​លើ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​

​នៅ​ថ្ងៃ​អាទិត្យ លោក​ថេន​សេន​ត្រូវ​រំពឹងថា​នឹង​ទៅ​ទស្សនា​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ចុន​ប៊ូ​រី ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ក្រុង​បាងកក​។​លោក​ក៏​នឹង​ទទួល​ជួប​តំណាង​ ឧស្សាហកម្ម​ថៃ​រួមមាន​ប្រធាន​អាជ្ញាធរ​ប្រេង​ថៃ​និង​ក្រុម​​ហ៊ុន​ Siam Cement​។​

​ ការចាប់ខ្លួន​ជនជាតិ​ថៃ​នៅ​មី​យ៉ាន់​ម៉ា​និង​ ការប្រព្រឹត្តិ​លើ​ជនអន្តោប្រវេសន៍​មី​យ៉ាន់​ម៉ា​យ៉ាង​ច្រើន​នៅ​ថៃ​ត្រូវ​គេ ​រំពឹងថា​នឹង​លើក​​មក​ពិភាក្សា​រវាង​មេដឹកនាំ​ថៃ​និង​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ ចន្ទ​៕ ដោយៈ CEN

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post